ព័ត៌មានជាតិ
នគរបាលឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងអប់រំពីគ្រាប់មីន
ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ព្រមទាំងអប់រំប្រជាពលរដ្ឋអំពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។


ការចុះផ្សព្វផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលបង្ហាញរបស់ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ។


ជារៀងរាល់ថ្ងៃ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ និងផលប៉ះពាល់ នៃគ្រឿងញៀន ដែលប៉ះពាល់ដល់យុវជន សិស្សានុសិស្ស និងសង្គមទាំងមូល។


ស្នងការដ្ឋាន បានឱ្យដឹងថា ការផ្សព្វផ្សាយនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់សារធាតុញៀន បទល្មើស និងបញ្ហាអសន្តិសុខផ្សេងៗ នៅតាមមូលដ្ឋាន។


ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានផ្សព្វផ្សាយអំពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះវត្ថុផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសតំបន់ធ្លាប់មានការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នាពេលកន្លងមក ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន។
ក្រៅពីការផ្សព្វផ្សាយ កម្លាំងនគរបាល ក៏បានចុះភ្ជាប់ និងចែកជូនឯកសាររដ្ឋបាលសំខាន់ៗ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋតាមបណ្ដាខ្នងផ្ទះក្នុងមូលដ្ឋានផងដែរ៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


