ព័ត៌មានជាតិ
ស្រវឹងស្រាបើកបរប៉ូលិសផាក៥០០ដុល្លារមិនទទួលកំហុស យកទៅបង្ហោះហ្វេសប៊ុកលក្ខណៈញុះញង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ផ្ដើមចេញពីករណីស្រវឹងស្រាជោកជាំត្រូវនគរបាលចរាចរណ៍ផាកពិន័យ៥០០ដុល្លារ នៅវេលាម៉ោង០០៖៣០នាទីកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An មានឈ្មោះពិតថា ប៉ែនភ័ក្រ សុរីធន់ ភេទប្រុសក្លែងខ្លួនជានារី ដែលបានយកករណីនេះទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកចោទថាសមត្ថកិច្ចពុករលួយសម្លាប់ប្រជាជន រាលដាលដល់រឿងនៅតំបន់ព្រំដែនក្ដៅ ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួននៅរសៀលថ្ងៃទី៣១ ខែមីនា ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា សមត្ថកិច្ចបានចុះទៅចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ និងបទប្រើប្រាស់ឯកសារសារធារណៈក្លែង (ក្លែងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ប៉ែនភ័ក្រ សុរីធន់ លេខ០១១០៦ ៥៤៩៩៩) នៅវេលាម៉ោង២៖៣០នាទីថ្ងៃទី៣១ ខែមីនា ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស រម្លឹកឱ្យដឹងថា នគរបាលចរាចរណ៍ ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់លើផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នាម៉ោង០០:៣០នាទីឈានចូលថ្ងៃទី ៣១ ខែមីនា បានឃាត់រថយន្ត១គ្រឿងម៉ាក បើកបរដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដើម្បីវាស់ជាតិអាល់កុល ខណៈនោះអ្នកបើកបរបានសហការផ្លុំ ប៉ុន្តែផ្លុំលើកទី១និងទី២ ខុសបច្ចេកទេស លុះផ្លុំលើកទី៣ តាមការពន្យល់ពីបច្ចេកទេសផ្លុំ សមត្ថកិច្ចរកឃើញថា មានអត្រាជាតិអាល់កុល 0,55 Mg/l ។ លទ្ធផលបែបនេះ សមត្ថកិច្ចបានផាកពិន័យ និងចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះអ្នកបើកបរមិនឬតវ៉ាឡើយ ដោយព្រមផ្តិតមេដៃទទួលការផាកពិន័យ។ ក្រោយពិន័យរួច សមត្ថកិច្ចមិនឱ្យបើកបរភ្លាមឡើយ ដោយរងចាំស្វាងស្រាសិនទើបឱ្យបន្តដំណើរទៅមុខ។

តាមការកត់សម្គាល់ ក្រោយសមត្ថកិច្ចពិន័យព្រោះបើកបរទាំងស្រវឹងឈ្មោះ ប៉ែនភ័ក្រ សុរីធន់ បានសរសេរបង្ហោះគណនីហ្វេសប៊ុកឈ្មោះ Kim Ya An ថា សមត្ថកិច្ចបានបង្ខំខ្លួនឱ្យផ្លុំម៉ាស៊ីនពិនិត្យជាតិអាល់កុលចំនួន៥ទៅ៦ដង ផ្លុំរហូតដល់អស់៥០០ដុល្លារ (អរគុណសន្តិភាព សម្លាប់ប្រជាជនទាំងរស់) សមត្ថភាពយកដីមកឱ្យប្រជាជនវិញមិនមានទេ ប៉ុន្តែបើរឿងធ្វើបាបប្រជារាស្ត្រ និងកិបកេងប្រជារាស្ត្របាន (ពុករលួយថ្នាក់ក្រោម)។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អះអាងថា ការបង្ហោះរបស់ជនសង្ស័យម្នាក់នេះ មិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបំពេញភារកិច្ច ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធានាការពារអាយុជីវិត ការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនផ្តើមចេញពីការទទួលទានគ្រឿងស្រវឹង កើតឡើងញឹកញាប់នៅពេលយប់ បណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យបារម្ភ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកដល់ការិយាល័យព្រហ្មទណ្ឌ ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុសក្លែងភេទស្រីមានមុខរបរ បុគ្គលិកខារ៉ាអូខេ សារភាពថា នៅយប់ថ្ងៃទី៣០ ខែមីនា រូបគេបានផឹកស្រាបៀរជាមួយមិត្តភក្តិ៣នាក់រហូតដល់ស្រវឹងនៅផ្ទះរបស់ខ្លួន ក្នុងតំបន់ស្ទឹងមានជ័យ បន្ទាប់មកក៏ធ្វើដំណើរទៅផ្ទះមួយទៀតនៅបុរី ប៉េង ហួត ផ្លូវម៉ុង ប្ញទ្ធី។ ជនសង្ស័យ ប៉ែនភ័ក្រ សុរីធន់ សារភាពថាខ្លួនបានក្រញី រួចបោះចោលវិក័យបត្រចុងសន្លឹកផាកពិន័យ ដែលសមត្ថកិច្ចចេញជូន ក្រោយបើករថយន្តចេញពីកន្លែងសមត្ថកិច្ចផាក។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។
ច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៧៧ ចែងថា ជនណាបើករថយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ០,៨០មីលីក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី៨០ម៉ឺនរៀលទៅ៤លានរៀល៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


