Connect with us

ព័ត៌មានអន្ដរជាតិ

Peskov ថា ឱសានវាទ​​​ឲ្យអ៊ុយក្រែនដកទ័ពចេញ​មិនមែន២ខែទេ គឺ​​ ថ្ងៃនេះ​​

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលថា ទីក្រុងមូស្គូបានចេញឱសានវាទរយៈពេល២ខែទៅកាន់ទីក្រុងកៀវ ឲ្យដកកងទ័ពចេញពីតំបន់ Donbass ជាបន្ទាន់។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ RT កាលពីថ្ងៃទី១មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប​អ្នកយកព័ត៌មាន លោក Peskov បាននិយាយថា «គំនិតនែ​ឱសានវាទ​កំណត់ដកទ័ព មិនមែនប្រហែលពីរខែទេ។ លោកហ្សេលេនស្គី ត្រូវតែធ្វើការសម្រេចចិត្តនៅថ្ងៃនេះសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនឲ្យចាកចេញពីព្រំដែននៃសាធារណរដ្ឋ Donetsk។ រឿងនេះត្រូវបានគេនិយាយជាយូរមកហើយ ហើយគាត់គួរតែធ្វើវាកាលពីម្សិលមិញ។ វាអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងបញ្ឈប់ដំណាក់កាលក្តៅនៃសង្គ្រាមនេះ»។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងត្រូវបានធ្វើឡើងត្រឹមតែ ១ថ្ងៃ បន្ទាប់ពី​ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងមូស្គូបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយរំពឹងថា ទីក្រុងកៀវនឹង​ដកកងទ័ពចេញពី Donbass ក្នុងរយៈពេល ២ ខែ។ បើអ៊ុយក្រែនបដិសេធ រុស្ស៊ីនឹងនៅតែគ្រប់គ្រងតំបន់នោះ ហើយ​លក្ខខណ្ឌចរចាជាបន្តបន្ទាប់នឹង «កាន់តែធ្ងន់ធ្ងរ»។

Donbass ជាតំបន់មួយដែល​​រុស្ស៊ី​​ភ្ជាប់​ជាឧបសម្ព័ន្ធ​​បញ្ចូល​ជាទឹក​រុស្ស៊ីក្នុងឆ្នាំ ២០២២ ​ទោះបី​ជា​​អន្តរជាតិ​បដិសេធ​​ការ​សម្រេច​របស់​រុស្ស៊ី​ ហើយ​​តំបន់​នោះ​នៅតែជាឧបសគ្គធំបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពទាំងអស់។ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ការដកទ័ពចេញទាំងស្រុងរបស់អ៊ុយក្រែនពីនេះ គឺជាតម្រូវការជាមុនសម្រាប់ដំណោះស្រាយរយៈពេលវែង។

ផ្ទុយទៅវិញ ទីក្រុងកៀវបដិសេធយ៉ាងដាច់អហង្ការចំពោះសម្បទានទឹកដីណាមួយ។ លោក ហ្សេលេនស្គី បានចាត់ទុកការដកកងទ័ពចេញពី Donbass ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប ហើយព្រមានថា នេះអាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយ។ ចំណែករុស្ស៊ីបន្តសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែរួមបញ្ចូលលក្ខខណ្ឌស្នូលដូចជា អ៊ុយក្រែនរក្សាអព្យាក្រឹតភាព ការដកទ័ព និងទទួលស្គាល់ទឹកដីដែលបានបញ្ចូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ហ្សេលេនស្គី ​អាច​ប្រើ​បទពិសោធន៍​​បើក​ច្រកសមុទ្រខ្មៅ​​ទៅ​ជួយ​បើកច្រក Hormuz​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម