Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​​ពិចារណា​​​វាយប្រហារ​​​​មូល​ដ្ឋាន​ទ័ព​អង់​គ្លេស​ដែល​​ឱ្យ​អាមេរិក​ចូល​ប្រើ​​ប្រាស់​​

បានផុស

នៅ

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំ​ចក្រភពអង់គ្លេស​ ​បាន​ព្រមានថា ទីក្រុងតេហេរ៉ង់​កំពុងពិចារណា​ដាក់​គោល​ដៅ​លើ​​មូលដ្ឋានទ័ពអង់គ្លេសដែល​អនុញ្ញាត​​ឲ្យ​​​អាមេរិក​ប្រើប្រាស់​សម្រាប់​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ ថា​​តើ​​អ៊ីរ៉ង់​​នឹង​វាយ​​ប្រហារ​​សងសឹកវិញ​​ឬ​អត់​ ព្រោះ​មូល​ដ្ឋាន​នេះ​អាមេរិក​ប្រើ​សម្រាប់​វាយ​ប្រហារ​កន្លែង​សំខាន់ៗ​របស់​ប្រទេស​អ៊ីរ៉ង់​​។

យោង​តាមសារព័ត៌មានអង់គ្លេស​ Independent ផ្សាយ​ថ្ងៃ​ទី​០១​ ខែមេសា ឆ្នាំ​២០២៦ ចក្រភពអង់គ្លេស​បាន​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​ប្រើប្រាស់​មូល​ដ្ឋាន​ទ័ព​ RAF Fairford នៅទីក្រុង​ Gloucestershire សម្រាប់​ប្រតិបត្តិការ​ប្រឆាំង​​នឹងអ៊ីរ៉ង់​។ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំ​ចក្រភពអង់គ្លេស លោក Seyed Ali Mousavi លើក​ឡើង​ថា៖ « វា​ជា​រឿង​ដ៏គួរឱ្យសោកស្តាយ​សម្រាប់​អង់​គ្លេស»​។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំ​ចក្រភពអង់គ្លេស លោក Seyed Ali Mousavi ។ រូបភាព៖ Nournews.ir
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅកាន់​សារព័ត៌មាន​ Times Radio លោក Seyed Ali Mousavi និយាយថា៖ « ជំហរ​ដំបូង​ដែល​ធ្វើឡើងដោយនាយករដ្ឋមន្ត្រី​​​អង់គ្លេស លោក Starmer គឺល្អណាស់។ យើងពិត​ជា​កោតសរសើរ។ យើងពិតជាស្វាគមន៍​ចំពោះការ​មិនពាក់ព័ន្ធក្នុង​ទង្វើ​ដ៏​អាក្រក់​របស់ភាគីអាមេរិកនិង​របបអ៊ីស្រាអែល»។

លោក បន្ត​​ថា​៖ « តែ​ជា​អកុសល ​ឥឡូវនេះ​យើងបាន​ដឹងថាមូលដ្ឋានយោធា​អង់គ្លេស Fairford បាន​បម្រើ​ការ​សម្រាប់​យន្តហោះទម្លាក់​គ្រាប់​បែក​ B២ និង B១ របស់​ភាគីអាមេរិក ដើម្បីបំពាក់​ដោយ​អាវុធផ្សេងៗគ្នា ប្រើប្រឆាំង​នឹងប្រជាជន​អ៊ីរ៉ង់។ វាជារឿងគួរឱ្យ​សោកស្ដាយណាស់»។

ពេល​អ្នក​សារព័ត៌មាន​សួរ លោក Mousavi ថា​តើមូលដ្ឋានទ័ព និង​ទ្រព្យសម្បត្តិរបស់អង់គ្លេសជាគោល​ដៅ​ស្របច្បាប់​សម្រាប់​អ៊ីរ៉ង់វាយ​ប្រហារ​​ឬ​អត់?  ​លោក Mousavi ឆ្លើយតបថា៖ « នេះជាបញ្ហាសំខាន់​ណាស់ដែលយើង​កំពុង​ពិចារណា។ នេះ​ជាបញ្ហាសំខាន់​សម្រាប់យើងប្រឆាំង​​​ការពារខ្លួន»។

លោកបន្ថែមថា៖ « អាជ្ញាធរយោធាអ៊ីរ៉ង់នឹងសម្រេចចិត្ត​សមស្រប​ថានឹងចាត់វិធានការអ្វី។ ចំណែក​ការសម្រេចចិត្តណាមួយ​ អាស្រ័យ​លើសកម្មភាព​របស់​ចក្រភពអង់​គ្លេស»។

មូលដ្ឋាន​ទ័ព​ចក្រភព​អង់គ្លេស។ រូបភាព៖ Air Force

ចំណែក​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិអង់​គ្លេស​ លោក​ John Healey ប្រាប់សមាជិកសភា​កាល​ពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក​ត្រូវ​បាន​អនុញ្ញាត​​ឱ្យប្រើប្រាស់មូល​ដ្ឋានទ័ពរបស់ចក្រភពអង់គ្លេស​សម្រាប់វាយប្រហារការពារ​ប្រឆាំង​នឹង​គោលដៅ​ជាក់លាក់របស់អ៊ីរ៉ង់ រួមទាំង​ទីតាំងមីស៊ីល និងសមត្ថភាព​​គំរាមកំហែងដល់ការដឹកជញ្ជូនឆ្លង​កាត់ច្រកសមុទ្រ Hormuz៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម