ព័ត៌មានអន្ដរជាតិ
យោធាអ៊ីរ៉ង់ វាយប្រហារតាមអាកាសចំនួន ៧លើក លើមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី
អ៊ីរ៉ង់ បានលើកឡើងនៅព្រឹកថ្ងៃពុធនេះ ថា ខ្លួនបានបើកការវាយប្រហារដោយដ្រូនជាលើកទី៧ លើមូលដ្ឋាន ទ័ពអាកាសរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសហ្ស៊កដានី បន្ទាប់ពីការផ្ទុះអាវុធឈានដល់ថ្ងៃទី៤ជាប់ៗគ្នា។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានលើកឡើងថា ការវាយប្រហារនេះផ្តោតលើទីតាំងយន្តហោះចម្បាំង F-18 អគារស្នាក់នៅ និងឃ្លាំងផ្ទុកសម្ភារៈយោធាធំមួយដែលប្រើប្រាស់ដោយកងកម្លាំងអាមេរិក នៅមូលដ្ឋានទ័ពអាកាស Azraq ។

កងទ័ពអ៊ីរ៉ង់ បានបន្តថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងមូលដ្ឋានទ័ពនិងសម្ភារៈយោធាអាមេរិកក្នុងតំបន់។
ការវាយប្រហារចុងក្រោយបំផុត បានកើតឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនចំនួន ៦លើកមុនៗធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់របស់សហរដ្ឋអាមេរិក និងការវាយប្រហារលើទឹកដីអ៊ីរ៉ង់។
កងទ័ពបានសន្យាថានឹងបន្តប្រតិបត្តិការ ដោយនិយាយថា ការវាយប្រហារណាមួយលើដីគោក ដែនទឹក ឬដែនអាកាសរបស់អ៊ីរ៉ង់នឹងទទួលបានការឆ្លើយតបវិញ។
ការប្រកាសនេះបានកើតឡើង ពេលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះថ្មីៗក្នុងទីតាំងយ៉ាងហោចណាស់ ៧កន្លែងនៅទូទាំងប្រទេស ចំពេលមានការប្រឈមមុខដាក់គ្នាខាងយោធាកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នា ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នាដែលសម្របសម្រួលដោយប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


