ព័ត៌មានអន្ដរជាតិ
វិបត្តិថាមពលជំរុញអតិផរណាហ្វីលីពីនឱ្យហក់ឡើងខ្ពស់ ដោយសារកំណើនថ្លៃប្រេង
អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងនៅថ្ងៃអង្គារ (៧ មេសា) ថា អត្រាអតិផរណារបស់ប្រទេសហ្វីលីពីនបានកើនឡើងដល់ ៤,១% នៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃថ្លៃដឹកជញ្ជូន ដែលបណ្ដាលមកពីវិបត្តិថាមពល។ នេះបើតាមការចុះផ្សាយរបស់កាសែត The Philippine Star។

អត្រានេះ គឺហក់ឡើងស្ទើរតែទ្វេដងទៀតនឹងកំណើន ២,៤% នៅខែកុម្ភៈ និងខ្ពស់ជាងអត្រាអតិផរណា ១,៨% នៅខែមីនា ឆ្នាំមុន។
អតិផរណា ៤,១% គឺជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤ ដែលកាលនោះ វាហក់ឡើងដោយសារតែកំណើនតម្លៃស្បៀងអាហារ និងខ្ពស់ជាងអត្រាគោលដៅរបស់រដ្ឋាភិបាលចន្លោះពី ២-៤%។
អតិផរណាដឹកជញ្ជូនបានកើនឡើងពី -០,៣% នៅខែកុម្ភៈ ដល់ ៩,៩% ក្នុងខែមីនា ឆ្នាំ២០២៦។ លោក Dennis Mapa ប្រធាន PSA បានលើកឡើងថា បញ្ហានេះបណ្តាលមកពីវិបត្តិប្រេងដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។
ហ្វីលីពីន ដែលប្រកាសពីអាសន្នថាមពលជាតិកាលពី២សប្ដាហ៍មុន ពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះ នៅពេលច្រកសមុទ្រហ័រមូហ្សត្រូវបានបិទ។
ឆ្លើយតបនឹងបញ្ហាអតិផរណាដោយសារតែកំណើនតម្លៃថាមពលនេះ ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន (DEPDev) បាននិយាយថា រដ្ឋាភិបាលគ្រោងដាក់ចេញវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ពីអតិផរណា រួមទាំងការផ្តល់ប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ប្រេងបន្ទាន់៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


