ព័ត៌មានជាតិ
ផ្ទះបុរាណមួយកន្លែងកែច្នៃធ្វើជារីសត យកម្ហូបអត្តសញ្ញាណខេត្តបាត់ដំបងទាក់ទាញទេសចរមកកម្សាន្ត
ផ្ទះបុរាណមួយកន្លែងបានក្លាយជាប្រភពចំណូលដ៏មានសក្តានុពល ក្រោយម្ចាស់ផ្ទះបានកែច្នៃធ្វើជារីសតមានទីតាំងស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ផ្ទះបុរាណនេះបច្ចុប្បន្នត្រូវបានកែច្នៃជារីសតសម្រាប់ទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកម្សាន្តនិងស្នាក់នៅ។
លោក គឹម នូ ម្ចាស់រីសតមេហ្សុងវត្តគរ បានឲ្យដឹងថា ក្រោយពីលោកប្រែក្លាយជារីសតផ្ទះបុរាណនេះ បានទាញចំណាប់អារម្មណ៍ភ្ញៀវមកកម្សាន្តកើនឡើងគួរឲ្យកត់សម្គាល់ ខណះម្ហូបអាហារជាស្នាដៃអ្នកខេត្តបាត់ដំបងត្រូវបានលោករក្សាធាតុដើមពីបុរាណលើទម្រង់ម្ហូបគ្រប់មុខគ្រប់រសជាតិ។

បុណ្យចូលឆ្នាំនៅពេលខាងមុខ លោករំពឹងនឹងទទួលបានកំណើនភ្ញៀវមកកម្សាន្តនិងស្នាក់នៅ ខណៈតម្លៃសេវាកម្មទាំងស្នាក់នៅ និងម្ហូបអាហារលោកអះអាងថាមិនឡើងថ្លៃនោះឡើយ។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ដើម្បីឲ្យមានចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកឲ្យកាន់តែមានទំនុកចិត្ត អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ពង្រឹងលើកត្តាចំបងចំនួន២ ក្នុងនោះមានសន្តិសុខ និងអនាម័យ។

លោករំពឹងថា ឆ្នាំនេះខេត្តបាត់ដំបងនឹងទទួលបានកំណើនភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តាមគោលដៅទេសចរណ៍ទាំងនៅក្នុងក្រុង និងតាមបណ្តាស្រុកមួយមួយចំនួន ខណៈម្ហូបអាហារ នំចំណីក៏ជាសក្តានុពលរបស់ខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


