ព័ត៌មានជាតិ
សម្តេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ថ្នាក់ជាតិ ផ្តើមចេញពីតំបន់ក្រហម នៅភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ បានប្រកាសឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយឱ្យកម្លាំងកងទ័ពចេញធ្វើសកម្មភាពចាក់ស្រោច ផ្តើមចេញពីតំបន់ក្រហមក្នុងខណ្ឌ៤ រាជធានីភ្នំពេញ។

ថ្លែងតាមសារអេឡិចត្រូនិកតេឡេក្រាម សម្តេចមានប្រសាសន៍ថា ជាគោលការណ៍គឺយកវ៉ាក់សាំងមកចាក់ស្រោចតែម្តង គ្រាន់តែវ៉ាក់សាំងមកដល់មុន និងក្រោយ និងវ៉ាក់សាំងដែលមាននៅក្នុងដៃ។
សម្តេចតេជោ ហ៊ុន សែន បានឯកភាព ឱ្យប្រមូលផ្តុំដាក់វ៉ាក់សាំងដែលមានក្នុងដៃស្រាប់ដាក់ចូលទៅក្នុងតំបន់ក្រហមដែលកងទ័ពធ្វើសកម្មភាព គ្រាដែលវ៉ាក់សាំងនឹងមកដល់បន្ថែមទៀតនៅថ្ងៃទី ២៨ ខែមេសានេះ។

សម្តេចតេជោមានប្រសាសន៍ថា “អញ្ចឹងទេយើងបុកផ្តាច់ចំនួនប្រជាជនកម្មករ អញ្ចឹងយើមានប្រហែលជាង១លានដូស ដែលអាចចាក់បាន៥០ម៉ឺននាក់ បន្ទាប់មកវ៉ាក់សាំងនឹងមកដល់បន្ថែមទៀត ព្រោះយើងត្រូវការចាក់ តាមការប៉ានស្មានភ្នំពេញ និងខេត្តកណ្តាល គឺ ៣លាននាក់ ដែលត្រូវការវ៉ាក់សាំង ៦លានដូស”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ចៀសវាងកុំឱ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ហើយកងទ័ពអនុវត្តតែម្តងចាក់ជូនប្រជាជននៅក្នុងតំបន់និង ហើយកុំខ្វល់ថា ប្រជាជនមកពីកន្លែងណា ឱ្យតែមកយល់ព្រមចាក់គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យគាត់ ព្រោះនៅតែប្រជាជនយើងដដែល ជួនកាលពីខណ្ឌនេះ ពីកន្លែងនេះ ក៏ទៅទទួលដែរ”។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ ដោយសារតែខ្វះកន្លែង ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានកំណត់កន្លែងតាមភូមិនិងថ្ងៃនីមួយៗដែលត្រូវចាក់។
សម្តេចតេជោថា យើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ដោយកម្លាំងកងទ័ពចេញតែម្តង យកតំបន់ក្រហមធ្វើជាចំណុចចាប់ផ្តើមដំណើរការតែម្តង។
ដូសទី១ អាចដំណើរការមុនថ្ងៃទី ៥ ខែឧសភា ឱ្យតែរៀបចំរួចរាល់ហើយ មនុស្សចាប់ពី១៨ ឆ្នាំឡើងទៅចាក់ឱ្យតែម្តងរាប់ទាំងជនបរទេស។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជាតំបន់ក្រហម តំបន់លឿទុំ និងតំបន់លឿង បញ្ជាក់ថា តំបន់ក្រហមស្ថិតនៅក្នុងខណ្ឌទួលគោក មានសង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) រីឯខណ្ឌដង្កោ មានសង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ចំណែកឯខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ដោយឡែក ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ តំបន់នេះ “សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ក្នុងសហគមន៍៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


