ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រទេសទាំងពីរ
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រនេះ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ ដោយក្នុងជំនួបសន្ទនានោះ មេដឹកនាំទាំងពីរ បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា-វៀតណាម ក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន និងលោក ត្រិន កឹមទូ សុទ្ធតែបានអះអាងអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរ ខណៈដែលកន្លងមក ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរ តែងបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។

លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងបន្តរីកចម្រើននៅគ្រប់វិស័យ ក្នុងនោះលោកបានសង្កត់ធ្ងន់ដល់វិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន។
លោក បញ្ជាក់ថា បណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខតាមព្រំដែន ដែលធ្វើឱ្យព្រំដែនកម្ពុជា-វៀតណាម មានសន្តិភាព និងការអភិវឌ្ឍ។

ចំពោះមុខសម្ដេចតេជោ មន្ត្រីបក្សកុម្មុយនីស្តវៀតណាម ក៏បានរំលេចពីឆន្ទៈនយោបាយតាមរយៈការចាប់ដៃគ្នាដ៏រឹងមាំរវាងប្រទេសទាំងពីរ ប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយណា ដែលមានបំណងយកទឹកដីនៃប្រទេសទាំងសងខាង ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត។ កិច្ចការមួយនេះ លោក ថា ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អ។
ទាក់ទងនឹងការលើកឡើងពីកិច្ចការព្រំដែន សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការឯកភាពចំពោះការលើកឡើងរបស់ភាគីវៀតណាម។ តាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ នៅក្នុងជំនួបនោះ សម្ដេចតេជោបានជំរុញបន្ថែមទៀតឱ្យអាជ្ញាធរនៅតាមព្រំដែនប្រទេសទាំងពីរ ត្រូវបន្តធានាឱ្យបាននូវព្រំដែន ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានលើកមកពិភាក្សាក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរផងដែរ។

ភាគីទាំងពីរ បានជំរុញឱ្យមានការពន្លឿនការបោះបង្គោលនៅតាមព្រំដែនកម្ពុជា-វៀតណាម ឱ្យបានឆាប់ចប់ជាស្ថាពរតាមដែលបានឯកភាព ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពតាមព្រំដែនរវាងប្រទេសទាំងពីរ។
ភ្ជាប់គ្នានេះ ភាគីទាំងពីរ ក៏បានលើកឡើងពីការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ហើយខណៈបច្ចុប្បន្ន កម្ពុជា និងវៀតណាមកំពុងតែមានមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់២០ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


