Connect with us

កូវីដ-១៩

WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំងរោគរាតត្បាតផ្សេងទៀតជាធម្មតា ព្រោះវាក៏សាហាវដូច កូវីដ ដែរ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និងដៃគូរបស់ខ្លួន បានអំពាវនាវឲ្យមានសកម្មភាព ក្នុងការជំរុញការចាក់វ៉ាក់សាំងប្រឆាំងនឹងរោគរាតត្បាត ដូចជា ជំងឺកញ្ជ្រឹល និងជំងឺខួរឆ្អឹងខ្នង នៅទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ ១៩ កំពុងបង្អាក់ការចាក់វ៉ាក់សាំងជាប្រចាំនៃជំងឺផ្សេងទៀត ។

អគ្គនាយក WHO លោក Tedros Ghebreyesus បាននិយាយនៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍ស្តីពីជំងឺកូវីដ ១៩ ថា “ប្រសិនបើយើងចៀសផុត ពីការផ្ទុះឡើងនូវជំងឺជាច្រើន ដែលគំរាមកំហែងដល់អាយុជីវិត ដូចជា ជំងឺកញ្ជ្រិល គ្រុនលឿង និងរោគខាន់ស្លាក់ យើងត្រូវតែធានាថា សេវាកម្មចាក់វ៉ាក់សាំងជាប្រចាំ ត្រូវបានការពារនៅគ្រប់ប្រទេសទាំងអស់ ក្នុងពិភពលោក” ។

លោកបាននិយាយថា “វ៉ាក់សាំងនឹងជួយយើង បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែយើងត្រូវធានាឲ្យបាន នូវសិទ្ធិទទួលបានដោយយុត្តិធម៌ សម្រាប់ប្រទេសទាំងអស់ ក៏ដូចជា កសាងប្រព័ន្ធរឹងមាំដើម្បីផ្តល់ជូនពួកគេ” ។

ទន្ទឹមនោះ ប្រធានអង្គការសុខភាពពិភពលោករូបនេះ ក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ននៅទូទាំងពិភពលោក រោគរាតត្បាតកំពុងរាលដាលកាន់តែខ្លាំងឡើងៗ ។

បច្ចុប្បន្ន ចំនួននៃករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងសម្រាប់សប្ដាហ៍ទី ៩ ហើយ ខណៈការស្លាប់វិញ បានកើនឡើងរយៈពេល ៦ សប្តាហ៍ជាប់គ្នាផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបជិត ១៥០ លានករណីហើយ ខណៈមានអ្នកស្លាប់ជាង ៣ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ចុចអាន ៖ WHO ថា មិនធូរស្រាលឡើយ ករណីឆ្លងកូវីដទូទាំងពិភពលោកកើនឡើងជាកំណត់ត្រារៀងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម