ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បែងចែករថយន្ត ២៥ គ្រឿង សម្រាប់ខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបែងចែករថយន្តចំនួន ២៥ គ្រឿង សម្រាប់ខ្សែរត់ពីភ្នំពេញ-ក្រចេះ និងក្រចេះ-ភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនៃការធ្វើដំណើរការសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ។
តាមការឲ្យដឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ម្សិលម៉ិញនេះថា កិច្ចសហការនេះធ្វើឡើងជាពេលវេលាចេញដំណើរចាប់ពីម៉ោង ៦៖៣០នាទីព្រឹក រហូតដល់ម៉ោង ១១៖៣០នាទីព្រឹក ពីចំណតរថយន្តក្រុង រង្វង់មូលគួចកាណុង ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅចំណតនៅមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះឱ្យបានច្រើនកុះករ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុខភាព និងកាត់បន្ថយការចំណាយបានមួយកម្រិតធំ។

ការផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដែលបានបញ្ចេញរថយន្តសរុបចំនួន ៦០០ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


