សេដ្ឋកិច្ច
តម្លៃហាងឆេងមាសដាំក្បាលចុះជាង ១០០ ដុល្លារ នៅព្រឹកថ្ងៃចន្ទនេះ
តម្លៃហាងឆេងមាសបានដាំក្បាលចុះជាង ១០០ ដុល្លារ ដោយលក់ចេញក្នុងតម្លៃ ៥៦៥០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីរក្សាតម្លៃខ្ពស់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តាមការវិភាគបែបបច្ចេកទេស តម្លៃមាសនឹងទម្លាក់ខ្លួនចុះ បន្ទាប់ពីមានទំនោរកើនឡើងច្រើនថ្ងៃជាប់ៗគ្នា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ការធ្លាក់ចុះនៃតម្លៃមាសដោយសារតែការព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណា និងការបរាជ័យនៃកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងផែនការរបស់អាមេរិក ក្នុងការបិទច្រកសមុទ្រហ័រមូស្ស ដែលនឹងបង្កការព្រួយបារម្ភការផ្គត់ផ្គង់ថាមពល។

ទោះយ៉ាងណា ក្រុមហ៊ុន Goldman Sachs បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ៥៤០០ ដុល្លារ ក្នុងមួយអោន ឬស្មើនឹង ៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ជំរុញដោយក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងការបន្តទិញមាសចូលរបស់ធនាគារកណ្ដាល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


