ព័ត៌មានអន្ដរជាតិ
ការបិទខ្ទប់ច្រក Hormuz ចូលជាធរមាន ដោយកងទ័ពមេរិកមិនលើកលែងការឆ្លងកាត់
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសពីការចូលជាធរមាននៃការអនុវត្តបិទខ្ទប់ច្រកសមុទ្រ Hormuz ចាប់ពីម៉ោង៩យប់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៦នេះតទៅ ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ខែមេសា បន្ទាប់ពីការចរចាជាមួយភាគីអ៊ីរ៉ង់បរាជ័យ។

យោងសេចក្តីប្រកាសរបស់កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) នឹងចាប់ផ្តើមអនុវត្តការបិទផ្លូវចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់នៅថ្ងៃទី ១៣ខែមេសា វេលាម៉ោង ១០ ព្រឹក (Eastern Daylight Time (EDT) ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវម៉ោង៩យប់ម៉ោងនៅកម្ពុជា។
សេចក្តីប្រកាសរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបន្តថា ការបិទផ្លូវនេះនឹងត្រូវបានអនុវត្តដោយមិនលំអៀងប្រឆាំងនឹងនាវានៃប្រទេសទាំងអស់ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់នៅលើឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។
កងកម្លាំង CENTCOM នឹងមិនរារាំងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅ និងមកពីកំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់ឡើយ។
ការប្រកាសរបស់ ប្រធានាធិបតី ត្រាំ បានធ្វើឡើងបន្ទាប់ពីការចរចាបើកច្រករបស់ហូរមូសជាមួយអ៊ីរ៉ង់មិនបានជោគជ័យក្នុងពេលកន្លងមក ដោយភាគីអ៊ីរ៉ង់ប្រកាសមិនឲ្យនាវាដឹកប្រេងចេញតាមច្រកសមុទ្រនេះឡើយ ដរាបណាការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់នៅតែម្តង។
មេដឹកនាំនានាក្នុងពិភពលោកកំពុងតាមដានការវិវឌ្ឍនៃស្ថានភាពច្រកហូរមូសនេះ ដោយសារតែវាប៉ះពាល់ដល់តម្លៃប្រេងសកល និងបណ្តាលឲ្យកើនឡើងនូវអតិផរណាតម្លៃទំនិញយ៉ាងខ្លាំង ហើយវាក៏ពាល់ដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងផងដែរ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


