Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​ ហក់ឡើងបំបែកកំណត់ត្រាខ្ពស់ជាថ្មី​

បានផុស

នៅ

តម្លៃហាងឆេងមាស​បានហក់ឡើង​បំបែកកំណត់ត្រា​ខ្ពស់ដល់ ​៥៨២០ ​ដុល្លារ ក្នុងមួយតម្លឹង កាល​ពីថ្ងៃសៅរ៍ ដោយសារការទិញមាសចូលពីធនាគារកណ្ដាល ការកើនឡើងនៃអតិផរណា និង​ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។

​សម្រាប់តម្លៃមាស​ក្នុងស្រុកលក់ចេញ ​​នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ ​លក់ចេញ​ក្នុង​តម្លៃ ​៥៨២ ​ដុល្លារ ក្នុងមួយជី ​នៅព្រឹកថ្ងៃអាទិត្យ​ទី ១៩ ​មេសា ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ឡុង ​សំណាង ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​PP Link securities ​ប្រៀបធៀបជាមួយព័ត៌មាន ភាគរយកើនឡើងច្រើន ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក ថ្លៃទំនិញចាប់ផ្ដើមកើនឡើង។

​លោក ​ឡុង ​សំណាង ​យល់ឃើញថា៖ «ពីមុនរដ្ឋាភិបាលនីមួយៗ អាចទប់ស្កាត់បានមួយចំនួន ប៉ុន្តែ​ឥឡូវនេះ ថ្លៃទំនិញចាប់ផ្ដើមឡើងសន្សឹមៗហើយ ទៅតាមតម្លៃប្រេង ព្រោះប្រេង​គឺជា​ស្នូល​នៃ​តម្លៃ​សេដ្ឋកិច្ចពិភពលោក ដោយសារតែប្រេងជាអ្នកដឹកជញ្ជូនគ្រប់ផលិតផលទាំងអស់ បើតម្លៃ​ប្រេង​នៅ​តែបន្តឡើងថ្លៃ បើច្រកផ្គត់ផ្គង់ប្រេងនៅតែមានសម្ពាធតានតឹង តម្លៃប្រេងរឹត​តែថ្លៃធ្វើឱ្យ​តម្លៃ​ផលិតផលមួយចំនួននឹងកើនថ្លៃ ពេលនោះតម្លៃមាសនឹងហក់ឡើយ»។​

​ក្រុមហ៊ុន Goldman Sachs ​បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ​៥៤០០ ​ដុល្លារ ​ក្នុង​មួយអោន​ ឬស្មើនឹង ​៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ​ជំរុញដោយក្ដីរំពឹងពីការ​កាត់​បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក​ និងការបន្តទិញមាសចូល​របស់​ធនាគារ​កណ្ដាល​៕​

អត្ថបទ៖ ឡេង​​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម