ព័ត៌មានជាតិ
មន្ត្រី ACU ២៥នាក់ត្រូវបានពង្រឹងសមត្ថភាពបន្ថែមដោយភាគីចិនលើជំនាញប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន២៥រូប ទៅទទួលការបណ្ដុះបណ្ដាលជំនាញប្រឆាំងអំពើពុករលួយបន្ថែមនៅឯប្រទេសចិន ដោយវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតលើការពង្រឹងសមត្ថភាពក្នុងការបង្ក្រាបបទល្មើសពុករលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសនៅថ្ងៃទី២១ ខែមេសានេះ ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំដោយគណៈត្រួតពិនិត្យកិច្ចការរដ្ឋខេត្តយូណាន និងការិយាល័យកិច្ចការបរទេសខេត្តយូណាន ហើយនេះជាវគ្គបណ្តុះបណ្តាលលើកទី៣សម្រាប់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ វគ្គបណ្ដុះបណ្ដាលជាលើកទី៣ពេលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
ការផ្ដល់វគ្គបណ្ដុះបណ្ដាលដោយភាគីចិនលើជំនាញប្រឆាំងអំពើពុករលួយ ធ្វើឡើងក្នុងបរិបទដែលត្រូវបានមើលឃើញថា បទល្មើសពុករលួយបានវិវត្តន៍កាន់តែស្មុគស្មាញ ក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើបនេះ ដែលទាមទារឱ្យមានការបង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធជាបន្តបន្ទាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសពុករលួយ។
តាមការបញ្ជាក់ដោយអង្គភាពប្រឆាំងអំពើពុករលួយ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើការសិក្សាពីយន្តការគ្រប់គ្រងដ៏មុតស្រួចរបស់បក្សកុម្មុយនីស្តចិន ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជាអាទិ៍ ការងារបច្ចេកទេស បច្ចេកវិទ្យាទំនើប វិធីសាស្ត្រស៊ើបអង្កេត និងការប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសពុករលួយ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ អង្គភាពប្រឆាំងអំពើពុករលួយ វាយតម្លៃថា គឺជាការស្តែងឱ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងកម្ពុជា និងចិន ក្នុងគោលដៅរួមគ្នាកសាងសហគមន៍ជោគវាសនា រួមក្នុងយុគសម័យថ្មី៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


