ព័ត៌មានអន្ដរជាតិ
អង់គ្លេស អនុម័តច្បាប់ហាមឃាត់ការលក់បារីពេញមួយជីវិតឲ្យក្មេងជំទង់អាយុក្រោម១៧ឆ្នាំ
ទាំងសភាជាន់ទាប និងព្រឹទ្ធសភាអង់គ្លេសបានសម្រេចចិត្តលើសេចក្តីព្រាងច្បាប់ចុងក្រោយមួយ ដោយហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ ២០០៩ (បច្ចប្បន្នអាយុ ១៧ ឆ្នាំ) ពីការទិញបារីពេញមួយជីវិតរបស់ពួកគេ ដោយមានគោលបំណងបង្កើត «ជំនាន់ដែលគ្មានផ្សែងបារី»។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារ CNA, រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសង្គមកិច្ច លោក Wes Streeting បានហៅរឿងនេះថាជា «ពេលវេលាប្រវត្តិសាស្ត្រសម្រាប់សុខភាពជាតិ ដែលនឹងនាំទៅរកជំនាន់ដែលគ្មានផ្សែងបារីដំបូង និងត្រូវបានការពារពីការញៀន រួមទាំងគ្រោះថ្នាក់ពេញមួយជីវិត»។
លោក Wes Streeting បានបន្ថែមទៀតថា ការបង្ការគឺប្រសើរជាងការព្យាបាល ហើយកំណែទម្រង់នេះនឹងជួយសង្គ្រោះជីវិត បន្ធូរបន្ថយសម្ពាធលើសេវាសុខភាពជាតិ (NHS) និងកសាងប្រទេសអង់គ្លេសឲ្យមានសុខភាពល្អជាងមុន។
ជាក់ស្ដែង នៅពេលដែលវាទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នោះនឹងក្លាយជាច្បាប់មួយដែលអាចផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការពង្រីកការហាមឃាត់ការជក់បារីក្នុងផ្ទះ ទៅកាន់កន្លែងក្រៅផ្ទះដូចជាសួនកុមារ និងតំបន់នៅខាងក្រៅសាលារៀន និងមន្ទីរពេទ្យ។ វាក៏ផ្តល់អំណាចថ្មីដល់រដ្ឋាភិបាលក្នុងការរឹតបន្តឹងរសជាតិ និងការវេចខ្ចប់បារីអេឡិចត្រូនិច និងហាមឃាត់ការជក់បារីអេឡិចត្រូនិចនៅកន្លែងដែលការជក់បារីត្រូវបានហាមឃាត់រួចហើយ។
សេចក្តីព្រាងច្បាប់នេះគឺជាផ្នែកមួយនៃការជំរុញដើម្បីបង្កើនវិធានការសុខភាពបង្ការ និងបន្ធូរបន្ថយសម្ពាធរយៈពេលវែងលើសេវាសុខភាពជាតិ (NHS) ដែលផ្តល់មូលនិធិដោយរដ្ឋរបស់ចក្រភពអង់គ្លេស។
លោកស្រី Hazel Cheeseman នាយកអង្គការសប្បុរសធម៌សុខភាពសាធារណៈ(ASH) បានប្រាប់ស្ថានីយ៍វិទ្យុ LBC ថា សេចក្តីព្រាងច្បាប់នេះគឺជា «ចំណុចរបត់ដ៏សំខាន់សម្រាប់សុខភាពសាធារណៈ»។
សូមបញ្ចាក់ដែរថា នូវែលសេឡង់ក្នុងឆ្នាំ ២០២២ បានក្លាយជាប្រទេសដំបូងគេដែលបានអនុម័តច្បាប់បែបនេះ ប្រឆាំងនឹងការជក់បារី ដោយហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយឆ្នាំ ២០០៨។ ប៉ុន្តែសម្ព័ន្ធភាពអភិរក្សនិយមដែលទើបជាប់ឆ្នោតថ្មីបានលុបចោលច្បាប់នេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ តិចជាងមួយឆ្នាំ បន្ទាប់ពីវាត្រូវបានណែនាំ។ ជាក់ស្ដែង សូម្បីតែប្រទេសម៉ាល់ឌីវ កាលពីខែវិច្ឆិកា ឆ្នាំមុន ក៏បានហាមឃាត់ការលក់បារី ដល់អ្នកដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៧ដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


