ព័ត៌មានជាតិ
ភ្ញាក់ផ្អើល! រកឃើញប្រាសាទបុរាណនៅខេត្តមណ្ឌលគិរី សង្ស័យសំណង់មុនសម័យអង្គរ
មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី បានចុះទៅពិត្យជាក់ស្ដែងនៅគ្រឹះប្រាសាទមួយកន្លែង ដែលរងការបាក់បែកទាំងស្រុងដែលមិនអាចមើលស្គាល់ និងវាយតម្លៃថាជារូបរាងប្រាសាទអ្វី ហើយបានដាក់ការសន្និស្ថានជំហានដំបូងពីមន្រ្តីជំនាញថាជាសំណង់ ដែលបានសាងសង់អំឡុងមុនសម័យអង្គរ។

ការចុះទៅពិនិត្យជាក់ស្ដែងនេះ បានធ្វើឡើងនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ នៅទីតាំងទួលកណ្ដាលវាលស្រែមួយកន្លែងស្ថិតក្នុងភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

លោក សុខទី ឃាវុធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋ ថាមានទីតាំងមួយកន្លែងមានបំណែកឥដ្ឋបុរាណធំៗដែលសសង្ស័យជាទីតាំងគ្រឹះប្រាសាទបុរាណ គ្រានោះលោកនឹងក្រុមការបានចុះមកពិនិត្យជាស្ដែងតែម្ដង់។

លោកបន្តថា ក្រោយពីក្រុមការងារបានចុះពិនិត្យទីតាំងនេះរួចហើយបានរកឃើញបំណែកឥដ្ឋបុរាណធំៗ និងមាននូវសំណង់ផ្ទាំងឥដ្ឋដែលកប់ដោយអាច៏ដីដែលជាស្នាមជីកគាស់កាយសង្ស័យមានមនុស្សអាចនិងស្វែងរកវត្ថុមានតម្លៃអ្វីមួយ។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីជំនាញទៅលើទីតាំងគ្រិះប្រាសាទមួយកន្លែងនេះ បានសន្និដ្ឋានជំហានដំបូងថា សំណង់ស្ថាបត្យកម្មដែលបានសាងសង់មួយនេះ មុនសម័យអង្គរមកម្ល៉េះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា បានសាងសង់ឡើងដោយព្រះបាទអង្គរណានោះទេ ហើយជំហានបន្ត ក្នុងនាមន្រ្តីជំនាញ នឹងបន្តសហការណ៍ជាអាជ្ញាធរមូលដ្ឋាន មន្ទីជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណារក្សាការពារនឹងអភិរក្សតំបន់នេះឲ្យបានល្អ និងបោះបង្គោលបេតិកភណ្ឌកំណត់ព្រំប្រទល់ ដើម្បីបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។

ពិសេសសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារ ទីតាំងដែលបុព្វបុរសខ្មែរបានបន្សល់ទុកដល់កូនចៅជំនាន

ក្រោយកុំឲ្យមានការបាត់បង់ ។ ជាងនេះទៅទៀត ក៏ដូចជាសិស្សនិស្សិត ដែលមានបំណង់ចង់សិក្សាស្រាវជ្រាវ អំពីគ្រឹះប្រាសាទបុរាណខ្មែរដែលបានបង្ហាញខ្លួននៅលើទឹកដីក៏ល្អផូផង តំបន់សក្ដានុពលទេសចរភាគឦសាននេះផងដែរ។

ជាមួយគ្នានេះ លោក ហាន សាខន មេឃុំអរបួនលើ ក៏បានឲ្យដឹងថា ក្រោយពីបានមន្រ្តីជំនាញចុះមកពិនិត្យជាក់ដល់ទីតាំងហើយបានសន្និដ្ឋានថានេះជាគ្រឹះប្រាសាទបុរាណ ក្នុងានាមអាជ្ញាធរមូលដ្ឋានពិតជាមានមោនភាពខ្លាំងណាស់ដែលខេត្តមណ្ឌលគិរីមានទីតាំងគ្រឹះប្រាសាទជាលើកដំបូងនេះ។
ទន្ទឹមនិងនោះក្នុងនាមអាជ្ញាធរ នឹងបន្តព្យាយាមសហការជាមួយមន្រ្តីជំនាញ ការពារទីតាំងនេះឲ្យបានល្អដើម្បី តរទៅថ្ងៃអនាគត ក្រែងទីតាំងគ្រឹះប្រាសាទនេះអាចផ្ដល់ប្រយោគដល់សហគមន៍ ក៏ដូចជាលើកមុខមាត់ខេត្តឲ្យកាន់ល្បីល្បាញបន្ថែមទៀត៕
អត្ថបទ ៖ រៀម សុខហេង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


