ព័ត៌មានអន្ដរជាតិ
ស្ថានទូតអាមេរិកប្រចាំលីបង់ អំពាវនាវឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសនេះជាបន្ទាន់
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបេរូតនៃប្រទេសលីបង់ បានជូនដំណឹងជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសលីបង់ដែលអ៊ីស្រាអែលវាយប្រហារនោះ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយលើកឡើងពីបរិយាកាសសន្តិសុខស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ស្ថានទូតអាមេរិកបានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី២២ ខែមេសា ថា៖ « យើងសូមជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសលីបង់ ខណៈជម្រើសជើងហោះហើរនៅតែមាន»។
ស្ថានទូតបន្ថែមថា៖ « យើងសូមណែនាំឱ្យពលរដ្ឋអាមេរិកនៅលីបង់ដែលជ្រើសរើសមិនចាកចេញ ត្រូវរៀបចំផែនការបន្ទាន់សម្រាប់ស្ថានភាពអាសន្ន និងតាមដានព័ត៌មានសម្រាប់ការវិវត្តថ្មីៗ»។

មិនតែប៉ុណ្ណោះអាមេរិកក៏ព្រមានថា៖ «មានហានិភ័យនៃអំពើភេរវកម្ម និងការចាប់ជំរិតជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់»។
ស្ថានទូតបន្ថែមថា៖ « ទីកន្លែងដែលពលរដ្ឋ និងអ្នកទេសចរអាមេរិកទៅទស្សនាជាញឹកញាប់នៅទីក្រុងបេរូត និងទូទាំងប្រទេសលីបង់អាចក្លាយជាគោលដៅសម្រាប់ការវាយប្រហារ ហើយពលរដ្ឋអាមេរិកជៀសវាងការតវ៉ា និងការជួបជុំធំៗជាដើម»។
សេចក្តីថ្លែងការណ៍នេះកើតឡើង បន្ទាប់ពីបាញ់កាលពីថ្ងៃពុធរវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហេសបូឡារបស់លីបង់។
ការកើនឡើងនៃភាពតានតឹងនៅតែកើតឡើង ទោះបីជាមានការឈប់បាញ់រយៈពេល ១០ថ្ងៃរវាងលីបង់និងអ៊ីស្រាអែល ចាប់ផ្តើមនៅថ្ងៃសុក្រក៏ដោយ។
គួរបញ្ជាក់ថា បទឈប់បាញ់ខាងលើមានបំណងបញ្ឈប់ការវាយប្រហារដែលបានពង្រីករបស់អ៊ីស្រាអែលទៅលើលីបង់ និងសម្លាប់មនុស្ស ២ ២៩៤ នាក់ របួស ៧ ៥៤៤នាក់ និងមានមនុស្សជាង ១លាននាក់ផ្លាស់ទីលំនៅ ចាប់តាំងពីថ្ងៃទី០២ ខែមីនា។
ការណែនាំរបស់ស្ថានទូតអាមេរិកបានចេញផ្សាយឱ្យពលរដ្ឋខ្លួនចាកចេញពីលីបង់ មុនថ្ងៃនៃការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងលីបង់និងអ៊ីស្រាអែល គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


