Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងដែលសង្ស័យមានបង្កប់ល្បែងស៉ីសងមួយកន្លែង ក្នុងសង្កាត់ទឹកល្អក់៣

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ឆ្មក់ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្រោយមានបណ្ដាញសង្គម បង្ហោះជាសាធារណៈថាមានបង្កប់លេងល្បែងស៉ីសង គ្រប់ប្រភេទ។ ជាក់ស្ដែង អាជ្ញាធរចុះទៅដល់ ពុំឃើញមានសម្ភារៈ អ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ មានតែបន្ទប់ទុកចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្មក់ត្រួតពិនិត្យនេះដែរធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយដឹកនាំចុះដោយផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ លោក ជា ពិសី  អភិបាលខណ្ឌទួលគៅក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងដែលសង្ស័យបង្កប់ល្បែងស៉ីសង តាមបណ្តោយផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីអាជ្ញាធរជំនាញបានបញ្ជាក់ថា លើបណ្ដាញសង្គមថ្មីៗនេះ បានបង្ហោះនៅរូបភាពវីឌីអូ អង្គុយលេងល្បែងស៉ីសង ហើយបញ្ជាក់ថា ស្ថិតនៅទីតាំងដីឡូតិ៍មួយកន្លែង តាមបណ្ដោយផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។  ដូច្នេះអាជ្ញាធរខណ្ឌដឹកនាំមន្រ្តី ចុះត្រួតពិនិត្យ នៅទីតាំងជាក់ស្ដែងមិនឃើញមានអ្វី ពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ ប៉ុន្តែទោះជាយ៉ាង អាជ្ញាធរបានណែនាំដល់ម្ចាស់ តារាងបាល់ទះ ក៏ដូចជាអ្នកគ្រប់គ្រង មិនត្រូវផ្ដល់ទីតាំង សម្រាប់បង្កប់លេងល្បែងស៉ីសងនោះទេ ក្នុងករណីអាជ្ញាធរតាមដានស្រាវជ្រាវឃើញថា មានបង្កប់ល្បែងស៉ីសង និងមានវិធានការតាមផ្លូវច្បាប់។

ជាចុងក្រោយ អាជ្ញាធរខណ្ឌទួលគោក សូមសំណូមពរ និងអរគុណដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងចូលរួមសហការនិងផ្ដល់ព័ត៌មាន ជូនដល់អាជ្ញាធរ ដើម្បីមានវិធានការទាន់ពេលវេលា ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រជុំក្រើនរំលឹកដល់អាជ្ញាធរទាំង១៤ខណ្ឌ បន្តយកចិត្តទុកដាក់ ពីបញ្ហាសន្តិសុខ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៉ីសងគ្រប់ប្រភេទ ដោយអនុវត្តតាមគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុខសុវត្តិភាពជូនដល់ពលរដ្ឋ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម