សន្តិសុខសង្គម
ខឹងឪពុកម្ដាយខាងប្រុសបំបែក ទិញសាំងដុតផ្ទះ រត់គេចខ្លួនបាន ២ ថ្ងៃ ជាប់ខ្នោះសមត្ថកិច្ច
នគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ ដែលលួចចាក់សាំងដុតផ្ទះអតីតសង្សារ ព្រោះតែខឹងឪពុកម្ដាយបំបែកបំបាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឡុង ប៉ុច អាយុ ៤៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យ និង ឈ្មោះ ឡូ រតនា ជាកូនប្រុសម្ចាស់ផ្ទះ បានស្រឡាញ់គ្នា ប៉ុន្តែបានបែកបាក់គ្នា ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ជាហេតុធ្វើឲ្យស្ត្រីដែលជាជនសង្ស័យខឹងនឹងឪពុកម្ដាយ និងសង្សារ ក៏បានរៀបចំគម្រោងការយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះតែម្ដង។

ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលយកសាំងដុតផ្ទះរូបនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅតាមផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអធ្រាត្រថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ស្ត្រីជាជនសង្ស័យ បានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះ ដោយសារតែខឹងម្ចាស់ផ្ទះដែលជាឪពុកម្ដាយសង្សាររបស់ខ្លួនបំបែកបំបាក់ស្នេហារបស់ពួកគេ។ ចំពោះអគ្គិភ័យឆាបឆេះនេះ បណ្ដាលឲ្យខូចខាតធុងចម្រោះទឹកចំនួន ១ និងខ្សែភ្លើងមួយចំនួន។
ក្រោយកើតហេតុ ជនរងគ្រោះ បានឆែកកាមេរ៉ាសុវត្ថិភាព ហើយឃើញស្ត្រីដែលជាអតីតសង្សាររបស់កូនជាអ្នកដុត។ ក្នុងនោះ ជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចឈានដល់ស្រាវជ្រាវឃាត់ខ្លួនបានស្ត្រីដែលជាជនសង្ស័យរូបនោះបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


