ព័ត៌មានជាតិ
អនុរដ្ឋលេខាធិការក្រសួងការងារ ៖ បទពិសោធ និងបច្ចេកទេសទទួលបានពីស្ថាប័នកំពូលពីរ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល
អនុរដ្ឋលេខាធិការក្រសួងការងារ លើកឡើងថា បទពិសោធ និងបច្ចេកទេសដែលទទួលបានពីធនាគារជាតិ នៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ។

ការលើកឡើងនេះ ក្នុងឱកាស គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស ដឹកនាំដោយ លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅធនាគារជាតិ នៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធ នៃការគ្រប់គ្រងការវិនិយោគ និងកាលានុវត្តភាពសម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក ហ៊ីវ រស្មី បានលើកឡើងថា «បទពិសោធ និងបច្ចេកទេសដែលទទួលបានពីស្ថាប័នកំពូលទាំងពីរនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ និងសម្រេចចិត្តលើផែនការវិនិយោគឲ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់កម្មករ-និយោជិត និងមន្ត្រីសាធារណៈជាសមាជិក ប.ស.ស ទាំងអស់»។

ក្នុងដំណើរទស្សនកិច្ចនៅធនាគារជាតិ នៃកម្ពុជា គណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក គឹមទី កោមលី អគ្គនាយកប្រតិបត្តិការ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាបច្ចេកទេស រួមមាន យន្តការគ្រប់គ្រងទុនបម្រុងវិនិយោគ ការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ ការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល និងការគ្រប់គ្រងហានិភ័យឲ្យបានច្បាស់លាស់។

ដោយឡែក ក្នុងជំនួបជាមួយ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នាវេលារសៀលថ្ងៃដដែល អ្នកជំនាញ បានបង្ហាញអំពីវឌ្ឍនភាព នៃទីផ្សារមូលបត្រកម្ពុជា កាលានុវត្តភាពវិនិយោគ ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគនានាសម្រាប់មូលនិធិសន្តិសុខសង្គម៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


