Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិថយចុះមកវិញ ក្រោម ១១០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះវិញក្រោម ១១០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ បន្ទាប់ពីអ៊ីរ៉ង់ដាក់សំណើថ្មីមួយ​សម្រាប់កិច្ចចរចាសន្ដិភាព ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា វាមិនទាន់ល្អគ្រប់។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ Barron’s។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent បាន​ធ្លាក់ចុះ ២,២៣ ដុល្លារ ឬ ២,០២% ដល់ ១០៨,២ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរនៅថ្ងៃសុក្រ ខណៈតម្លៃប្រេងអាមេរិក WTI បាន​ធ្លាក់ចុះ ៣,១៣ ដុល្លារ ឬ ២,៩៨% ដល់ ១០១,៩ ដុល្លារ/បារ៉ែល។

តម្លៃប្រេងអន្តរជាតិ​ទាំង២ បាន​ជួញដូរក្នុងរង្វង់លើស ១១០ ដុល្លារ/បារ៉ែល ប៉ុន្មានថ្ងៃមកហើយ ក្រោយមាន​សញ្ញាថា ការវាយប្រហារគ្នាដោយយោធារវាងអ៊ីរ៉ង់ និងអាមេរិក អាចផ្ទុះឡើងជាថ្មី ទោះបីជាបទឈប់បាញ់ក្ដី។ នៅថ្ងៃពុធ តម្លៃប្រេង Brent បាន​ហក់ឡើងលើស ១២០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២២។

យ៉ាងណាមិញ អ្នកវិភាគនៅតែនិយាយថា តម្លៃប្រេងស្ថិតនៅក្នុងអស្ថិរភាពដោយឡើងចុះប្រចាំថ្ងៃអាស្រ័យលើការ​វិវត្តនៃជម្លោះអាមេរិក និងអ៊ីរ៉ង់។

កាលពីថ្ងៃសុក្រ សារព័ត៌មាន​រដ្ឋអ៊ីរ៉ង់បាន​ផ្សាយថា អ៊ីរ៉ង់បាន​ផ្ញើសំណើចរចាទៅអាមេរិកទៅក្រុមអ្នកសម្របសម្រួលនៅប៉ាគីស្ថាន យ៉ាងណាមិញ ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ប្រាប់អ្នកកាសែតក្រៅសេតវិមាន​នៅរសៀលថ្ងៃសុក្រថា លោកមិនសប្បាយចិត្តនឹង​ការសំណើនោះទេ។

លោក ត្រាំ ក៏បានលើកឡើងផងដែរថា ការមិនចុះសម្រុងគ្នាក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ ​ធ្វើឱ្យការចរចាជាមួយអាមេរិក​មាន​ភាព​ស្មុគស្មាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម