ព័ត៌មានជាតិ
អភិបាលស្រុកអង្គរបូរី ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជិត ៥០០គ្រួសារ
ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំសហការី ចុះពិនិត្យដល់ទីតាំងជាក់ស្តែងប្រជាពលរដ្ឋ៣ភូមិ ក្នុងគោលបំណងសិក្សាប្រមូលព័ត៌មាន និងពិនិត្យស្ថានភាពដីធ្លីពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់ពីលោកអភិបាលស្រុក ការចុះពិនិត្យនេះ ផ្តោតសំខាន់លើការស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ៣ភូមិ រួមមាន ភូមិបាស្រែ ភូមិស្វាយខាងត្បូង និងភូមិស្វាយខាងជើង ស្ថិតក្នុងឃុំបាស្រែ។ សរុបប្រជាពលរដ្ឋដែលទាក់ទងមានចំនួន ៤៦៦ គ្រួសារ ជាមួយផ្ទៃដីសរុបប្រមាណ ៥៩៤ ហិកតា។

ក្នុងអំឡុងពេលចុះពិនិត្យនោះដែរក្រុមការងារបានស្តាប់យោបល់ និងបញ្ហាប្រឈមជាក់ស្តែងពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការកាន់កាប់ប្រើប្រាស់ដីធ្លី ការខ្វះឯកសារផ្លូវការ និងបញ្ហាពាក់ព័ន្ធនឹងព្រំដែនដី។ ព័ត៌មានទាំងនេះត្រូវបានប្រមូលយក ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការវិភាគ និងដោះស្រាយតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។

ប្រជាពលរដ្ឋលើកឡើងដែរថា ការចុះដល់មូលដ្ឋានដោយផ្ទាល់ពីសំណាក់លោកអភិបាលស្រុក និងក្រុមកាងារនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជាពិសេស ការចេញបណ្ណកម្មសិទ្ធិ គឺជាចំណុចសំខាន់មួយដែលអាចធានាសិទ្ធិកាន់កាប់ដីធ្លីយ៉ាងច្បាស់លាស់ ជួយកាត់បន្ថយជម្លោះ និងលើកកម្ពស់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
លោក កង អាណាន់ បន្ថែមថា ដំណាក់កាលបន្ទាប់ ក្រុមការងារនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យឯកសារ បញ្ចប់នីតិវិធីបច្ចេកទេស និងជំរុញដំណើរការចេញបណ្ណកម្មសិទ្ធិឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


