ព័ត៌មានអន្ដរជាតិ
អតីតថ្នាក់ដឹកនាំយោធាកំពូលៗចិន កំពុងស្ថិតក្នុងការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយ ស្របពេលអ្នកខ្លះឈានដល់ប្រហារជីវិត
ប្រឈមទោសប្រហារជីវិត អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe និង លោក Li Shangfu ត្រូវបានព្យួរទោសរយៈពេលពីរឆ្នាំក្នុងបទចោទប្រកាន់ក្នុងអំពើពុករលួយនិងបញ្ជាក់ពីការបោសសម្អាតក្នុងវិស័យយោធា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
សាលក្រមតុលាការយោធានេះ មានន័យថា ទោសប្រហារជីវិតរបស់អតីតរដ្ឋមន្ត្រីការពារទាំងពីរ នឹងត្រូវប្តូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីព្យូរទោសប្រហារជីវិតពីរឆ្នាំ ដោយគ្មានលទ្ធភាពនៃការបន្ធូរបន្ថយទោស ឬការលើកលែងទោសឡើយ។ នេះបើយោងតាមការចុះផ្សាយដដែល ។
ប្រទេសចិន ផ្តោតលើកងកម្លាំងប្រដាប់អាវុធពីថ្នាក់លើដល់ក្រោម ជាគោលដៅចម្បងមួយនៃការបង្ក្រាបអំពើពុករលួយយ៉ាងទូលំទូលាយ ដែលបញ្ជាដោយប្រធានាធិបតី លោក ស៊ី ជីនពីង បន្ទាប់ពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ។

ទោះបីជាប្រទេសចិននឹងកាត់ទោសថ្នាក់ដឹកនាំយោធាកំពូលទាំងពីរក្តី តែពួកគេធ្លាប់បម្រើការក្នុងជួរកងទ័ពច្រើនឆ្នាំមកហើយក៏មានស្នាដៃច្រើនដែរ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ថ្នាក់ដឹកនាំយោធាកំពូលរបស់ចិនដែលទទួលការព្យួរទោសប្រហារជីវិតរយៈពេល២ឆ្នាំ។
លោក Wei Fenghe ៖ បុរសរូបនេះ បានបម្រើការជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ក្នុងតួនាទីនេះ លោកគឺជាតំណាងយោធាកំពូលរបស់ប្រទេសនៅក្នុងរដ្ឋាភិបាល ទទួលខុសត្រូវលើគោលនយោបាយការពារជាតិ ការទូតយោធា និងតំណាងឱ្យកងទ័ពរំដោះប្រជាជន (PLA) នៅលើឆាកអន្តរជាតិ។ លោកក៏ជាឧត្តមសេនីយ៍នៅក្នុង PLA ហើយពីមុនបានបញ្ជាកងកម្លាំងរ៉ុក្កែត ដែលត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ចិនផងដែរ។
រីឯ លោក Li Shangfu ៖ លោកបានឡើងជំនួស លោក Wei ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Li ត្រូវបានគេស្គាល់ ដោយសារតួនាទីរបស់លោកក្នុងការផ្គត់ផ្គង់សម្ភារៈយោធា និងការអភិវឌ្ឍឧបករណ៍ ជាពិសេសក្នុងការត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធារបស់ប្រទេសចិន។
បើយោងតាមសារព័ត៌មាន South China Post និង The New York Times, បន្ទាប់ពីការកាត់ទោស លោក Wei Fenghe និង លោក Li Shangfu ក្នុងខែឧសភា ឆ្នាំ២០២៦ ក៏មានឥស្សរជនយោធាលេចធ្លោបំផុត កំពុងត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹងការចោទប្រកាន់ដែលអាចកើតមានគឺ លោក Zhang Youxia និង លោក Liu Zhenli ។
ខណៈ លោក Wei និង លោក Li គឺជាមនុស្សដំបូងគេដែលទទួលទោសប្រហារជីវិត នៅក្នុងការបោសសម្អាតបច្ចុប្បន្ន រីឯមន្រ្តីជាន់ខ្ពស់ជាច្រើនទៀតបានបោសសម្អាតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ទំនងមានវាសនាមិនខុសគ្នាដែរ ដោយសារតែការចោទប្រកាន់នោះ។
ឥស្សរជនកំពូលៗដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត រួមមាន៖
ឧត្តមសេនីយ៍ លោក Zhang Youxia ៖ ក្នុងនាមជាអនុប្រធានលំដាប់ទីមួយនៃគណៈកម្មការយោធាកណ្តាល (CMC) និងជាសមាជិកការិយាល័យនយោបាយ លោកគឺជាមន្ត្រីស្លៀកពាក់ឯកសណ្ឋានជាន់ខ្ពស់បំផុតរបស់ប្រទេសចិនមុនពេលលោកត្រូវបានដកចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២៦។
បុរសរូបនេះ ធ្លាប់ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តែបច្ចុប្បន្នលោកកំពុងត្រូវបានស៊ើបអង្កេតពីបទ សង្ស័យរំលោភបំពានវិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ។
ឧត្តមសេនីយ៍ លោក Liu Zhenli៖ ប្រធាននាយកដ្ឋានបុគ្គលិករួម នៃ គណៈកម្មការយោធាកណ្តាល (CMC)។ លោក Liu ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតរួមជាមួយលោក Zhang ក្នុងខែមករា ឆ្នាំ២០២៦។
ឧត្តមនាវីឯក លោក Dong Jun ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិ ក៏ធ្លាប់ត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារព័ត៌មាន Reuters និង Financial Times កាលពីចុងឆ្នាំ២០២៤ ថា លោកធ្លាប់ដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយផងដែរ។ ប៉ុន្តែរបាយការណ៍នោះ បានដកស្រង់សម្តីពីមន្ត្រីសហរដ្ឋអាមេរិក ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប៉ុណ្ណោះ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ លោក Dong Jun នៅតែបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិចិននៅឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


