ព័ត៌មានអន្ដរជាតិ
គុយបា ចោទអាមេរិកធ្វើ «សង្គ្រាមសេដ្ឋកិច្ច» ប្រឆាំងខ្លួន ក្រោយបញ្ចេញទណ្ឌកម្មជាបន្តបន្ទាប់
ប្រទេសគុយបា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្ម និងការរឹតត្បិតថ្មីៗដែលដាក់ចេញដោយសហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា បានបង្កើនការបិទខ្ទប់សេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកោះមួយនេះ ដល់ «កម្រិតខ្លាំងបំផុត និងមិនធ្លាប់មានពីមុនមក»។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ក្រសួងការបរទេសគុយបា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានបដិសេធចំពោះបទបញ្ជាប្រតិបត្តិ (Executive Order) ដែលចុះហត្ថលេខាដោយ លោក ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ១ ខែឧសភា ដែលបានរឹតបន្តឹងការរឹតត្បិតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មប្រឆាំងនឹងគុយបា។
ក្រសួងក៏បានរិះគន់ផងដែរ ចំពោះការសម្រេចចិត្តដែលប្រកាសដោយក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្ថែមអង្គភាពរបស់គុយបាគឺ Gaesa និង MoaNickel SA ទៅក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិកនៃ «បុគ្គល និងអង្គភាពដែលត្រូវបានកំណត់ជាពិសេស» ដោយពិពណ៌នាចំណាត់ការនេះថា ជា «វិធានការបង្ខិតបង្ខំដំបូងបង្អស់» ដែលកើតចេញពីបទបញ្ជាប្រតិបត្តិនោះ។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងបន្ថែមថា នេះគឺជាទង្វើឈ្លានពានផ្នែកសេដ្ឋកិច្ចដ៏សាហាវឃោរឃៅ ដែលបង្កើនឥទ្ធិពលក្រៅដែនដីនៃការបិទខ្ទប់ ជាមួយនឹងលទ្ធភាពនៃការអនុវត្តទណ្ឌកម្មបន្ទាប់បន្សំ ប្រឆាំងនឹងក្រុមហ៊ុន ធនាគារ និងអង្គភាពបរទេស ទោះបីជាអាជីវកម្មរបស់ពួកគេនៅលើទឹកដីអាមេរិក មិនមានការផ្សារភ្ជាប់អ្វីជាមួយប្រទេសគុយបាក៏ដោយ។
សេចក្តីថ្លែងការណ៍បានពណ៌នាការហ៊ុមព័ទ្ធរបស់អាមេរិកថាជា «អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនគុយបា» វិធានការចុងក្រោយបង្អស់នេះ គឺមានបំណងបង្កឲ្យមានការដួលរលំសេដ្ឋកិច្ចក្នុងប្រទេស ចលាចលសង្គម និងវិបត្តិមនុស្សធម៌។ ជាក់ស្ដែង វិបត្តិនេះបានដុនដាបរួចទៅហើយ ដោយសារការរឹតត្បិតលើការនាំចូលប្រេងឥន្ធនៈ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ។
នៅក្នុងសារចុងក្រោយនេះ ក្រសួងបានអះអាងថែមទៀតថា «យើងសូមថ្កោលទោសចំពោះចរិតលក្ខណៈឧក្រិដ្ឋនៃវិធានការឈ្លានពានទាំងនេះ ដែលមានបំណងធ្វើឲ្យប្រជាជនគុយបាធ្លាក់ក្នុងភាពអត់ឃ្លាន និងអស់សង្ឃឹម ហើយព្យាយាមបង្កឲ្យមានមហន្តរាយផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយក្នុងកម្រិតថ្នាក់ជាតិ»។ ទីក្រុងហាវ៉ាណា (Havana) ក៏បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ផងដែរថា ដែលព្យាយាមធ្វើឲ្យប្រទេសរបស់ខ្លួន ស្ថិតក្នុងភាពឯកោនៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ម៉ាក្រុង៖ តំបន់កូកាសខាងត្បូង មិនគួរជាទីតាំងប្រជែងគ្នារបស់មហាអំណាចទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


