ព័ត៌មានអន្ដរជាតិ
លោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រកាសថា កិច្ចចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់អរិភាព កំពុងតែមានវឌ្ឍនភាពជាវិជ្ជមានហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ការលើកឡើងរបស់លោក Vance បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេហេរ៉ង់ ដោយចាត់ទុកថាជាសំណើ ដែលមិនអាចទទួលយកបាន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Vance បានបញ្ជាក់ថា ភាគីទាំងពីរ ពិតជាកំពុងមានការរីកចម្រើននៅក្នុងការចរចា។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា បញ្ហាសំខាន់បំផុតនៅពេលនេះ គឺថាតើវឌ្ឍនភាពនេះនឹងអាចឈានទៅដល់កម្រិត ដែលបំពេញតាមលក្ខខណ្ឌកំណត់ ឬ «ខ្សែបន្ទាត់ក្រហម» របស់ប្រធានាធិបតី ត្រាំ បានដែរឬទេ។
លោក Vance បានពន្យល់យ៉ាងច្បាស់ថា «ខ្សែបន្ទាត់ក្រហម» របស់លោក ត្រាំ គឺសាមញ្ញបំផុត ពោលគឺប្រធានាធិបតី ត្រូវតែមានទំនុកចិត្តយ៉ាងពេញលេញថា សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការការពារគ្រប់គ្រាន់ ដើម្បីធានាឱ្យបានថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


