ព័ត៌មានអន្ដរជាតិ
លោក រូប៊ីយ៉ូ៖ អាមេរិកចង់ឱ្យចិន ជួយបញ្ចុះបញ្ចូលអ៊ីរ៉ង់ បញ្ឈប់សកម្មភាពក្នុងតំបន់ឈូងសមុទ្រ
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ទី១៣ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលអាមេរិក កំពុងមានក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងការបញ្ចុះបញ្ចូលឱ្យប្រទេសចិន ងាកមកដើរតួនាទីឱ្យកាន់តែសកម្មជាងមុន ដើម្បីជួយទាញអ៊ីរ៉ង់ឱ្យដើរចេញពីសកម្មភាពតានតឹង ដែលកំពុងកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រ។

យោងតាមការផ្សាយរបស់ Asia One លោក រូប៊ីយ៉ូ បានលើកឡើងពីចំណុចនេះ ក្នុងកិច្ចសន្ទនាជាមួយពិធីករលោក Sean Hannity ដោយលោកបានគូសបញ្ជាក់ថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងតេហេរ៉ង់ គឺជាកត្តាសំខាន់ ដែលអាចជួយសម្រាលភាពតានតឹង និងរក្សាសន្តិសុខក្នុងតំបន់ ឱ្យមានស្ថិរភាព។ តាមរយៈការជំរុញនេះ អាមេរិកចង់ឃើញចិនចូលរួមចំណែកដោយផ្ទាល់ ក្នុងការដាក់សម្ពាធការទូត ដើម្បីឱ្យអ៊ីរ៉ង់បញ្ឈប់រាល់សកម្មភាព ដែលបង្កហានិភ័យដល់សន្តិសុខពិភពលោក។
ការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិកម្នាក់នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយ ដែលអាមេរិកព្យាយាមប្រើប្រាស់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីដោះស្រាយជម្លោះដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ា ដែលកំពុងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច និងសន្តិសុខសកល៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


