សន្តិសុខសង្គម
សង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាស្ត្រីដូចគ្នាអារកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

ដោយអនុវត្តតាមបទបញ្ជផ្ទាល់ពី លោកនាយឧត្ដមសេនីយ៍ ស ថេង អគ្គស្នងការនគរបាលជាតិ និង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបើកការស្រាវស្រាវភ្លាមៗ កំលាំងជំនាញព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ អធិការដ្ឋាននគរបាក្រុងព្រះសីហនុ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការតាមរហូតដល់វេលាម៉ោងប្រហែល ០៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦


ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
បើតាមយោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ បានឲ្យដឹងថា កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំ មកហើយ។ ដោយមុនពេលកើតហេតុ ជនសង្ស័យបានយកយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារក ជនរងគ្រោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុធើ្វការពិនិត្យនិងសន្និដ្ឋានថាការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ ឃាតកម្មគិតទុកជាមុន(អាកសម្លាប់) មានស្នាមរបួសដាច់រយះសាច់បំពង់ក ចំនួន ០១កន្លែង៕ ដោយ ៖ អុឹងម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


