Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ត្រៀមបញ្ជូនមីស៊ីលកម្ទេចនាវាឱ្យហ្វីលីពីន

បានផុស

នៅ

សារព័ត៌មានជប៉ុន NHK បានចុះផ្សាយនាថ្ងៃ​សុក្រ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ ថា ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីលការពារមាត់សមុទ្រប្រភេទ Type 88 ទៅឱ្យប្រទេសហ្វីលីពីន។

មីស៊ីល Type 88 (រូបថត៖ JGSDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចានេះ កើតឡើង ស្របពេលដែលជប៉ុន ទើបតែបានកែប្រែច្បាប់នាំចេញអាវុធរបស់ខ្លួនមិនធ្លាប់មាន ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ដើម្បីបើកផ្លូវឱ្យខ្លួនអាចលក់នាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៅកាន់ក្រៅប្រទេសបានយ៉ាងទូលំទូលាយ។

បំណងប្រាថ្នារបស់ជប៉ុន ក្នុងការរឹតចំណងមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី គឺដើម្បីបង្កើតកម្លាំងរួមមួយ ក្នុងការទប់ទល់នឹងឥទ្ធិពល ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងរបស់ប្រទេសចិន។ ក្រៅពីការពង្រឹងសន្តិសុខតំបន់ ការនាំចេញអាវុធនេះ ក៏ជួយឱ្យឧស្សាហកម្មការពារជាតិរបស់ជប៉ុនកាន់តែរឹងមាំ និងមានទីផ្សារធំជាងមុនផងដែរ។ ក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះព័ត៌មាននេះទេ ប៉ុន្តែសកម្មភាពជាក់ស្តែងនៅលើសមរភូមិហាត់ទ័ព បានបង្ហាញឱ្យឃើញពីភាពជិតស្និទ្ធនេះរួចទៅហើយ។

កាលពីដើមខែនេះ កងកម្លាំងការពារខ្លួនជប៉ុន បានសាកល្បងបាញ់មីស៊ីលប្រឆាំងនាវាប្រភេទ Type 88 នេះ ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក អូស្ត្រាលី និងហ្វីលីពីន។ សកម្មភាពនេះ បានកើតឡើងស្របពេលដែលទីក្រុងម៉ានីល និងទីក្រុងតូក្យូ ចាប់ផ្តើមជជែកគ្នាយ៉ាងស៊ីជម្រៅ អំពីការផ្ទេរគ្រឿងយុទ្ធោបករណ៍។ លើសពីនេះទៅទៀត លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានបង្ហើបក្នុងពេលទៅទស្សនកិច្ចនៅហ្វីលីពីនថា ជប៉ុនក៏មានគម្រោងប្រគល់នាវាចម្បាំងប្រភេទ Abukuma និងយន្តហោះ TC-90 ទៅឱ្យភក្តិហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម