ព័ត៌មានអន្ដរជាតិ
សម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
តាមការចេញផ្សាយពីសារព័ត៌មាន Reuters សម្តេចប៉ាបលីអូ ទី១៤ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា បានរិះគន់យ៉ាងខ្លាំងចំពោះការកើនឡើងនៃការចំណាយលើវិស័យយោធារបស់បណ្តាប្រទេសនៅអឺរ៉ុប ដោយព្រមានថា ការបំពាក់អាវុធឡើងវិញគឺជាការក្បត់នឹងកិច្ចខិតខំប្រឹងប្រែងការទូត និងកំពុងជំរុញឲ្យមានភាពតានតឹងនិងការរត់ប្រណាំងសព្វាវុធជាថ្មីនៅក្នុងពិភពលោកមួយដែលកំពុងរងការ «បំផ្លិចបំផ្លាញដោយសារតែសង្គ្រាម» រួចទៅហើយនោះ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) ដែលបានចេញផ្សាយកាលពីខែមុន ការចំណាយលើវិស័យយោធានៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើង ១៤% ក្នុងឆ្នាំ២០២៥ ដែលមានតម្លៃទឹកប្រាក់រហូតដល់ ៨៦៤ ពាន់លានដុល្លារ។ វិទ្យាស្ថានបានភ្ជាប់ការហក់ឡើងខ្លាំងនេះ ទៅនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ភាពតានតឹងជាមួយរុស្ស៊ី និងសម្ពាធកាន់តែខ្លាំងឡើងពីអាមេរិក ក្នុងការបែងចែកបន្ទុកការងារបន្ថែមនៅក្នុងអង្គការណាតូ។
សម្ដេចប៉ាប បានវែកញែកថា គោលនយោបាយបែបនេះមិនគួរត្រូវបានពិពណ៌នាថា ជាកិច្ចការពារជាតិឡើយ ប៉ុន្តែវាគឺជាការបំពាក់អាវុធឡើងវិញដ៏មានគ្រោះថ្នាក់។ នៅក្នុងការថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Sapienza ក្នុងទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍ ព្រះប្រមុខសាសនាគ្រិស្ត បានមានបន្ទូលថា យុវជនជំនាន់ក្រោយកំពុងសាកសួរមនុស្សជំនាន់មុន ថា «តើពិភពលោកបែបណាដែលពួកគេនឹងបន្សល់ទុកឲ្យ?»។
សម្តេចប៉ាប បានដាស់តឿននិស្សិតប្រមាណ ១១០,០០០ នាក់នៅសាកលវិទ្យាល័យនោះ កុំឲ្យ «បិទខ្ទប់ខ្លួនឯងនៅក្នុងមនោគមវិជ្ជា និងព្រំដែនជាតិឡើយ» ដោយទ្រង់អំពាវនាវថា៖ «សូមរួមដំណើរជាមួយខ្ញុំ និងជាមួយបងប្អូនប្រុសស្រីជាច្រើនទៀត ដើម្បីក្លាយជាអ្នកកសាងសន្តិភាពដ៏ពិតប្រាកដ»។
មេដឹកនាំបុរីវ៉ាទីកង់បានមានបន្ទូលទៀតថា «ពិភពលោកមួយដែលគួរឲ្យស្តាយកំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម ក្នុងឆ្នាំកន្លងទៅនេះ កំណើននៃការចំណាយលើវិស័យយោធានៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប គឺមានទំហំធំធេងណាស់។ ចូរកុំហៅការបំពាក់អាវុធឡើងវិញដែលធ្វើឲ្យកើនឡើងនូវភាពតានតឹង និងអសន្តិសុខ ធ្វើឲ្យខ្សត់ខ្សោយការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល បំផ្លាញទំនុកចិត្តលើប្រព័ន្ធការទូត និងធ្វើឲ្យឥស្សរជនដែលមិនខ្វល់ខ្វាយពីផលប្រយោជន៍រួមមានបាននោះថា ជាកិច្ចការពារជាតិឡើយ»។
មិនតែប៉ុណ្ណោះ ទ្រង់ក៏បានព្រមានផងដែរអំពីការកើនឡើងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងសមរភូមិសង្គ្រាម ដោយបានលើកឡើងថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន, តំបន់ហ្គាហ្សា, លីបង់ និងប្រទេសអ៊ីរ៉ង់ គឺជាភស្តុតាងដែលបង្ហាញពី «ការវិវត្តដ៏អមនុស្សធម៌នៃទំនាក់ទំនងរវាងសង្គ្រាម និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងវដ្តនៃការបំផ្លិចបំផ្លាញ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
សម្តេចប៉ាប Leo ខកចិត្តខ្លាំងក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ដែលចរចាមិនត្រូវគ្នា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


