ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិក ជិតអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ ខណៈចិនក៏យល់ស្របបិទផ្លូវអាវុធនុយក្លេអ៊ែរ
នៅលើទឹកដីនៃទីក្រុងប៉េកាំង នាថ្ងៃទីពីរនៃជំនួបកំពូលដ៏តានតឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្ដែងៗថា លោកលែងចង់បន្តការអត់ធ្មត់ជាមួយប្រទេសអ៊ីរ៉ង់ទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Times នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំចិន ស៊ី ជិនពីង ប្រធានាធិបតីទី៤៧ របស់អាមេរិក បានអះអាងថា ប្រទេសមហាអំណាចទាំងពីរ បានឯកភាពគ្នាលើចំណុចសំខាន់មួយគឺ មិនត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ បន្ទាប់ពីបានបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នេះ ដើម្បីឆ្លើយតបនឹងការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ កន្លងទៅ។
លោក ត្រាំ បានបង្ហាញជំនឿចិត្តថា ជំនួបជាមួយលោក ស៊ី ជិនពីង លើកនេះ បានជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន ដែលអ្នកដទៃមិនអាចធ្វើបាន។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺលោក ត្រាំ បានទម្លាយថា មេដឹកនាំចិនបានសន្យានឹងលោកថា នឹងមិនបញ្ជូនគ្រឿងបរិក្ខារយោធាទៅឱ្យអ៊ីរ៉ង់នោះឡើយ។ ចំណែកខាងសេតវិមានវិញ បានឱ្យដឹងថា ចិន ក៏មានបំណងចង់បញ្ជាទិញប្រេងពីអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការរំពឹងផ្អែកលើច្រកសមុទ្រ Hormuz ដែលកំពុងមានជម្លោះដែរ។
ទោះបីជាលោក ត្រាំ ចង់បញ្ចប់សង្គ្រាមនេះឱ្យបានឆាប់ ដើម្បីចំណេញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខក៏ដោយ ក៏ការចរចាបច្ចុប្បន្ន ហាក់ដូចជាកំពុងជាប់គាំង។ អ៊ីរ៉ង់នៅតែរឹងទទឹងមិនព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយថែមទាំងទាមទារឱ្យអាមេរិកលើកលែងទណ្ឌកម្ម និងសងការខូចខាតសង្គ្រាមទៀតផង។ សង្គ្រាមនេះ មិនត្រឹមតែបានសម្លាប់ជីវិតប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរាលដាលដល់ប្រទេសលីបង់ផងដែរ។ មន្ត្រីយោធាអាមេរិកអះអាងថា សមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ ត្រូវបានកាត់បន្ថយច្រើន ប៉ុន្តែគេនៅតែបារម្ភថា អ៊ីរ៉ង់នៅតែមានមីស៊ីល និងដ្រូនទំនើបៗជាច្រើនទៀត ដែលត្រៀមនឹងបង្កការគំរាមកំហែងដល់ពិភពលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


