Connect with us

ព័ត៌មានអន្ដរជាតិ

ទម្លាយបញ្ជីមុខម្ហូបពិសេសៗ ដែលលោក ស៊ី និង ត្រាំ ទទួលទានជាមួយគ្នា ពេលថ្ងៃត្រង់

បានផុស

នៅ

នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសចិន, ប្រធានាធិបតីអាមេរិករូបនេះ និងប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង បានទៅទស្សនាវិមាន Zhongnanhai ដោយផឹកតែ និងទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា ទៀតផង។

លោក ត្រាំ និងលោក ស៊ី នៅវិមាន Zhongnanhai (រូប៖ Reuters)

ស្របពេលពិភពលោក ផ្តោតខ្លាំងលើប្រធានបទនៃការជជែកពិភាក្សា ក៏ដូចជាសកម្មភាពរបស់លោកត្រាំ ប៉ុន្តែសេតវិមាន បែរជាបង្ហាញពីបញ្ជីមុខម្ហូបពេលថ្ងៃត្រង់ ដែលលោកស៊ី និងត្រាំ ទទួលទានទៅវិញ។

យោងតាមការបង្ហោះរបស់ សេតវិមាន និងផ្សាយដោយកាសែត New York Post នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ មុខម្ហូបពិសេសៗទាំងនោះមានដូចជា៖

  • ស៊ុបគ្រឿងសមុទ្រសាច់ត្រីកូដ (Codfish) ចិញ្ច្រាំ
  • ប្រហិតបង្កងបំពងស្រួយ និងឆា
  • សាច់គោហ្វីឡេ អាំងក្នុងខ្ទះ ញាត់ផ្សិត Morel
  • មាន់ឆាគុងប៉ាវ និងខ្យងផ្លិត
  • បន្លែស្រស់ៗតាមរដូវ យកមករំងាស់
  • ត្រពាំង ផ្សិត និងសណ្តែកសៀង
  • នំប៉័ងសាច់គោខ
  • គាវចំហុយសាច់ជ្រូក និងបង្កង
  • នំសូកូឡាប្រោននី
  • ផ្លែឈើ
  • ការ៉េម
  • កាហ្វេ និងតែ
លោក ត្រាំ និងលោក ស៊ី នៅវិមាន Zhongnanhai (រូប៖ Reuters)

សេតវិមាន បានឲ្យដឹងថា បញ្ជីមុខម្ហូបទាំងនេះ គឺជាជម្រើសយ៉ាងសម្បូរបែប ដែលហាក់បីដូចជា ត្រូវបានរៀបចំឡើង ដើម្បីតម្រូវចិត្តលោកត្រាំ ព្រោះគាត់ជាមនុស្សរើសចំណីបន្តិច។

ក្រោយទទួលទានរួច ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឡើងយន្តហោះ Air Force One វិលមកសហរដ្ឋអាមេរិកវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត ដែលលោកសរសើរថា ពោរពេញដោយផ្លែផ្កា និងភាពវិជ្ជមាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម