ព័ត៌មានជាតិ
ក្រសួងការងារ ជំរុញការអនុវត្តច្បាប់ដោះស្រាយវិវាទឱ្យមានប្រសិទ្ធភាព
លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត Zoom ដោយមានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក សរុបចំនួន ២២៤នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ដែលមានគោលបំណង ១-ណែនាំអំពីខ្លឹមសារប្រកាសលេខ០៩៨/២៦ ដែលកំណត់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង២-ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជក អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការបានណែនាំឱ្យតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជកបន្តសិក្សាឈ្វេងយល់បន្ថែមឱ្យបានច្បាស់លាស់អំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។

លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធប្រើប្រាស់នូវយន្តការដែលមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធចៀសវាងការអនុវត្តខុសនីតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


