ជីវិតកម្សាន្ដ
បវរកញ្ញា កុយ អេនណា បន្តបេសកកម្មផ្សព្វផ្សាយឈុតស្បៃខ្មែរ ដល់ទីក្រុងបារីស
ក្នុងដំណើរផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់អន្តរជាតិ បវរកញ្ញាកម្ពុជា កញ្ញា កុយ អេនណា បានធ្វើដំណើរទៅដល់ទីក្រុងបារីស នាពាក់កណ្តាលខែឧសភានេះ។ នេះបើតាមរយៈវីដេអូខ្លីមួយ ភ្ជាប់ជាមួយសំណេរថា “Just me and my beautiful sabai khmer in Paris” ដែលមានន័យថា ជាការបង្ហាញខ្លួនជាមួយស្បៃខ្មែរដ៏ស្អាតប្រណិត នៅលើទឹកដីប្រទេសបារាំង។

បន្ទាប់ពីដំណើរផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ នៅតំបន់ Times Square នៃទីក្រុងញ៉ូវយ៉ក នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បវរកញ្ញាកម្ពុជា កុយ អេនណា បានបង្ហាញខ្លួនជាមួយថ្មីជាមួយឈុតស្បៃខ្មែរ នៅទឹកដីប្រទេសបារាំង។ ក្នុងវីដេអូខ្លីមិនដល់ ១នាទី បវរកញ្ញាកម្ពុជារូបនេះ សម្តែងការរាក់ទាក់ទៅកាន់ទស្សនិកជនជាភាសាបារាំង និងណែនាំថា នេះជាដំណើរនៃការនាំយកអត្ត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិរបស់កញ្ញា។ កញ្ញាក៏បានសួរទៅកាន់អ្នកគាំទ្រខ្លួនផងដែរថា តើចង់ឃើញកញ្ញាបង្ហាញខ្លួនជាមួយឈុតស្បៃខ្មែរនៅប្រទេសណាបន្ទាប់ទៀត?
ការបង្ហាញឈុតបុរាណស្បៃខ្មែរ ជាមួយ Tour Eiffel និមិត្តរូបនៃទីក្រុងបារីសដ៏ល្បីល្បាញមួយនេះ ត្រូវបានមហាជនមើលឃើញថា ជាការបន្តបេសកកម្មដ៏មានអត្ថន័យ ក្នុងការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យអន្តរជាតិស្គាល់កាន់តែទូលំទូលាយ។

គួររំលឹកផងដែរថា កាលពីខែមេសាកន្លងទៅ កញ្ញា កុយ អេនណា ក៏ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រខ្មែររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានគ្រងឈុតស្បៃខ្មែរ ដើរបង្ហាញនៅតំបន់ Times Square ដែលជាចំណុចកណ្ដាល និងជាតំបន់ដ៏មមាញឹកមួយនៃទីក្រុង New York City សហរដ្ឋអាមេរិក។ បេសកកម្មនោះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការនាំយកវប្បធម៌ខ្មែរ ទៅបង្ហាញជូនពិភពលោក។
សកម្មភាពទាំងនេះ មិនត្រឹមតែជាការបង្ហាញពីសម្រស់នៃស្បៃខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ប្រាប់ពិភពលោកថា វប្បធម៌ខ្មែរ មានអត្តសញ្ញាណច្បាស់លាស់ មានប្រវត្តិសាស្ត្រយូរអង្វែង និងជាមរតកដ៏មានតម្លៃ ដែលកូនខ្មែរគ្រប់រូបគួរចូលរួមថែរក្សា និងលើកតម្កើង៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


