Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាកម្ពុជា កញ្ញា អុិន លក្ខិណា បង្អួតសោភ័ណភាពឈុតស្បៃខ្មែរ នៅវៀតណាម

បានផុស

នៅ

បវរកញ្ញាកម្ពុជា កញ្ញា អុិន លក្ខិណា បានបន្តបង្ហាញភាពលេចធ្លោ និងសម្រស់ដ៏ទន់ភ្លន់របស់នារីខ្មែរ តាមរយៈការដើរបង្ហាញឈុតស្បៃខ្មែរ នៅប្រទេសវៀតណាម ខណៈបានទាក់ទាញចំណាប់អារម្មណ៍ពីក្រសែភ្នែកជនបរទេសជាច្រើន។

អុិន លក្ខិណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងស្នាមញញឹមដ៏ស្រស់សោភា កាយវិការទន់ភ្លន់ និងការរៀបចំតុបតែងកាយ កញ្ញា អុិន លក្ខិណា បានធ្វើឱ្យឈុតស្បៃខ្មែរ កាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិ ដោយបង្ហាញពីភាពស្រស់ស្អាតនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលមានភាពទន់ភ្លន់ សុភាពរាបសារ និងពោរពេញដោយមោទនភាពជាតិ។

ការបង្ហាញខ្លួនរបស់បវរកញ្ញារូបនេះ មិនត្រឹមតែជាការបង្អួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ទៅកាន់មិត្តភក្តិអន្តរជាតិ ឱ្យកាន់តែស្គាល់ពីតម្លៃនៃសិល្បៈ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជា។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ បវរកញ្ញាកម្ពុជា អុិន លក្ខិណា ក៏ធ្លាប់បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិម្ដងរួចមកហើយ តាមរយៈការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ ក្នុងបរិយាកាសដ៏អស្ចារ្យនៃព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ដោយកញ្ញាបានគ្រងឈុតអប្សរាយ៉ាងលេចធ្លោ ហាក់ដូចជាតួអប្សរាផុសចេញពីចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តផ្ទាល់ ដែលធ្វើឱ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់។

តាមរយៈសកម្មភាពទាំងនេះ កញ្ញា អុិន លក្ខិណា កំពុងក្លាយជាតំណាងនារីខ្មែរសម័យថ្មីមួយរូប ដែលមិនត្រឹមតែមានសម្រស់ និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបេសកកម្មក្នុងការនាំយកវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម