ព័ត៌មានជាតិ
ឆ្នាំ២០២៧ក្រុងសិរីសោភ័ណនឹងរៀបចំកែលម្អសោភ័ណ្ឌភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រជុំ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត និងមានភាពបៃតង នាឆ្នាំ២០២៧។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ មន្ត្រីជំនាញខេត្ត និងក្រុង ចៅសង្កាត់ចំនួន៤ ក្នុងក្រុងសិរីសោភ័ណ។

ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យ ដោយអនុវត្តនៅឆ្នាំ២០២៧ខាងមុខលោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃទៅលើគម្រោងឱ្យបានល្អិតល្អន សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង ក្នុងការសម្របសម្រួលដោះស្រាយ សុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គហនាដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងកាន់តែមានភាពស្រស់ស្អាតនិងមានភាពបៃតង។

ចំពោះគម្រោងកែលម្អក្រុង គ្រោងនឹងចាប់ផ្តេីមអនុវត្តន៍ នៅឆ្នាំ២០២៧ខាងមុខ ប្រវែងផ្លូវមានការរៀបចំក្រាលការ៉ូឡាធ្វើផ្លូវដើរ ចំនួន៦ខ្សែ រួមមាន ៖ ១-ប្រវែងផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ ផ្លូវកែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ, ២-ប្រវែងផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ១៣៥៦ម៉ែត្រ, ៣-ប្រវែងផ្លូវពីស្ពានទី២ (ផ្លូវជាតិលេខ៦) ដល់ស្ពានទឹកថ្លា ៨២៥០ម៉ែត្រ, ៤-ប្រវែងផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ, ៥-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ, ៦-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦) ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕
ដោយ ៖ អេម ពៅ





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


