ព័ត៌មានអន្ដរជាតិ
អាមេរិក ដកឈ្មោះអ្នកជំនាញអង្គការសហប្រជាជាតិ លោកស្រី Francesca ចេញពីបញ្ជីទណ្ឌកម្ម
សហរដ្ឋអាមេរិកបានដកឈ្មោះ លោកស្រី Francesca Albanese ដែលជាអ្នកជំនាញអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការដែនដីប៉ាលេស្ទីន ចេញពីបញ្ជីឈ្មោះបុគ្គលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន reuters បានចេញផ្សាយថា ការដកឈ្មោះនេះ បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់ បានចេញដីកាបង្កកការដាក់ទណ្ឌកម្មដែលសម្រេចដោយរដ្ឋបាលត្រាំជាបណ្តោះអាសន្ន ដោយរកឃើញថា រដ្ឋបាលរបស់លោក ត្រាំ ហាក់ដូចជាបានរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ លោកស្រី តាមរយៈការដាក់វិធានការទណ្ឌកម្មទាំងនេះ ក្រោយពេលដែលលោកស្រីបានរិះគន់សង្រ្គាមរបស់ប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ហ្គាហ្សា។
លោកស្រី Albanese គឺជាមេធាវីជនជាតិអ៊ីតាលី និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកដែនដីប៉ាលេស្ទីន ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ នៅក្នុងតួនាទីនោះ គាត់បានផ្តល់អនុសាសន៍ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ធ្វើការចោទប្រកាន់ និងកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម លើជនជាតិអ៊ីស្រាអែល និងជនជាតិអាមេរិក។
លោកស្រីក៏បានរៀបចំបាយការណ៍មួយ ដោយចោទប្រកាន់ក្រុមហ៊ុនធំៗរបស់អាមេរិកថា មានការពាក់ព័ន្ធនៅក្នុងអ្វីដែលលោកស្រីហៅថា «យុទ្ធនាការប្រល័យពូជសាសន៍កំពុងបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា»។
យ៉ាងណាមិញ អាមេរិកបានដាក់ទណ្ឌកម្មលើលោកស្រី Albanese កាលពីខែកក្កដា ឆ្នាំ២០២៥ ចំពោះអ្វីដែលអាមេរិកអះអាងថា ជាកិច្ចប្រឹងប្រែងរបស់លោកស្រី ក្នុងការជំរុញឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិចាត់វិធានការប្រឆាំងនឹងមន្ត្រី ក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់អាមេរិក និងអ៊ីស្រាអែល។ ទណ្ឌកម្មទាំងនោះបានហាមឃាត់មិនឲ្យគាត់ចូលមកកាន់ទឹកដីអាមេរិក និងធ្វើប្រតិបត្តិការធនាគារនៅក្នុងប្រទេសនេះឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំអ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូចពាក្យចចាមអារ៉ាមទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


