ព័ត៌មានអន្ដរជាតិ
បាក់ស្រុតស្ពានអាកាស នៅក្រុងសេអ៊ូល ស្លាប់មនុស្ស ២នាក់ និងរបួស ៤នាក់
អាជ្ញាធរទីក្រុង និងមន្ត្រីពន្លត់អគ្គិភ័យនៃប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ផ្នែកមួយនៃស្ពានអាកាស ដែលកំពុងស្ថិតក្នុងដំណើរការរុះរើ នាទីក្រុងសេអ៊ូល បានដួលរលំនាថ្ងៃអង្គារ ទី២៦ ខែឧសភា នេះ ដោយបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ៤នាក់ផ្សេងទៀតបានរងរបួស។

យោងតាម Reuters រូបភាពវីដេអូពីស្ថានីយទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីសកម្មភាពយ៉ាងមមាញឹករបស់ក្រុមសង្គ្រោះបន្ទាន់ ក្នុងការស្វែងរកជនរងគ្រោះ នៅត្រង់ចំណុចសំណង់ស្ពានដ៏វែងមួយខ្សែ ដែលបាក់ធ្លាក់សង្កត់ផ្លូវថ្នល់នៅខាងក្រោម ស្ថិតនៅជិតផ្លូវប្រសព្វរថភ្លើងមួយកន្លែង ចំកណ្ដាលទីក្រុងសេអ៊ូល។ មន្ត្រីរដ្ឋបាលក្រុងសេអ៊ូលម្នាក់ បានឱ្យដឹងថា ក្រុមកម្មករ បានរកឃើញសញ្ញាមិនប្រក្រតី និងភាពមិនរឹងមាំនៃរចនាសម្ព័ន្ធស្ពាននេះ តាំងពីយប់មិញមកម៉្លេះ ហើយក៏បានសម្រេចចិត្តផ្អាកសកម្មភាពរុះរើជាបណ្តោះអាសន្ន នៅព្រឹកព្រលឹមថ្ងៃអង្គារ ដើម្បីធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពឡើងវិញ។
ប៉ុន្តែជាអកុសល នៅពេលរសៀលថ្ងៃដដែល ខណៈដែលក្រុមអ្នកជំនាញត្រួតពិនិត្យសុវត្ថិភាព កំពុងស្ថិតនៅខាងក្នុងរចនាសម្ព័ន្ធទ្រទ្រង់ស្ពាន កំណាត់ស្ពាននោះ ក៏បានបាក់ស្រុតចុះមកតែម្តង។
គួរជម្រាបផងដែរថា ស្ពានអាកាសមួយខ្សែនេះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៦៦។ មូលហេតុ ដែលអាជ្ញាធរសម្រេចចិត្តវាយកម្ទេចវាចោលនៅពេលនេះ គឺដោយសារតែសំណង់មានអាយុកាលចំណាស់ពេក និងមានលេចចេញនូវលក្ខណៈខូចខាតជាច្រើន ដែលមិនអាចធានាសុវត្ថិភាព ក្នុងការប្រើប្រាស់តទៅទៀតបានឡើយ៕

ប្រែសម្រួល៖ ឈាង
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


