Connect with us

សេដ្ឋកិច្ច

​សម្ដេច ហ៊ុន ម៉ាណែត ​ជំរុញ​ឱ្យ​តភ្ជាប់​រោង​ចក្រកែច្នៃកៅស៊ូ ​ជាមួយ​សហគមន៍ផលិត​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​

បានផុស

នៅ

សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី ២៧ ឧសភា ២០២៦ ​បាន​ជំរុញ​ឱ្យ​ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម តភ្ជាប់​រោងចក្រ​ផលិតកែច្នៃ​ ​ជា​មួយ​សហគមន៍​ផលិត​ជ័រកៅស៊ូ​ក្នុងស្រុក ​ដើម្បី​​បង្កើន​តម្លៃ​បន្ថែម​ ​ដែល​ជា​គោលដៅ​សំខាន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងនៅក្នុងពិធី ម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅថ្ងៃ ២៧ ឧសភានេះសម្ដេច ​ហ៊ុន ម៉ាណែត ​បញ្ជាក់ថា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​យើង​បាន​តភ្ជាប់​ខ្សែ​ច្រវាក់​សហគមន៍​ផលិតជ័រ​កៅស៊ូ​ក្នុងស្រុក​​ជាមួយ​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត ​ដោយបាន​កាត់បន្ថយ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​។​

​សម្ដេច ហ៊ុន ម៉ាណែត​ បន្ថែមថា ​ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយ​វត្ថុធាតុដើម​ក្នុង​ស្រុកនេះ ​មិន​សំដៅ​តែជ័រ​កៅស៊ូមួយមុខទេ ខណៈកម្ពុជាមានដំណាំយុទ្ធសាស្ត្រច្រើនទៀត ដែលក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ​ត្រូវគិតគូជាមួយគ្នា ធ្វើយ៉ាងណាដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែមជូនកសិករ។

​សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖«ការផលិត និងដាំដុះក្នុងស្រុក ដែលជាការផលិតនូវត្ថុវធាតុដើម វាចាំបាច់ណាស់​ទី១ គឺធានានូវសន្តិសុខស្បៀង រឿងស្វាយចន្ទី រឿងដំណាំមួយចំនួន វាត្រូវការ ព្រោះមិនអាចយកទៅកែច្នៃជាកំប៉ុងទាំងអស់ ហើយនាំចេញទាំងអស់នោះទេ ត្រូវហូបក្នុងស្រុកខ្លះ ធានាសន្តិសុខស្បៀងនៅក្នុងស្រុក»។​

ក្រៅពីធានាសន្តិសុខស្បៀង​ យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យតម្លៃចូល​មកវិញនៃផលិតផល​នៅក្នុង​ដី​ដដែល​កាន់តែកើន​។

​សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា៖«បានន័យថា ដីមួយហិកតា ធ្លាប់តែបានចំណូល ១០០០ ដុល្លារ​ ក្នុងមួយឆ្នាំ អញ្ចឹងបង្កើនធ្វើម៉េចឱ្យបានក្នុងមួយហិកតាដដែល ដីដែល កន្លែងដដែលឱ្យបាន ១៥០០»។​

​ម្យ៉ាងទៀត ​ធ្វើយ៉ាងណា​ដើម្បីកាត់បន្ថយថ្លៃដើម​ ដែលកន្លងមករដ្ឋាភិបាល​បានខិតខំដោះស្រាយ​ថ្លៃ​ភ្លើង ​មិនយកពន្ធ ​និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ​ក្នុង​ការដឹកជញ្ជូន​ បូកជាមួយនឹងការផលិតជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម