សន្តិសុខសង្គម
បង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យពាក់ព័ន្ធករណី Online scam
កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨» ស្ថិតនៅលើផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា(Online Scam)។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមាន២នាក់មានលិខិតឆ្លងដែន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែន និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង មានកុំព្យូទ័រយួរដៃចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង ក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែន ជនជាតិចិនលេខ EH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។

យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)។

បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកជនជាតិចិន ចំនួន ០៣នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។

ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ៕
អត្ថបទ៖ សុខា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


