ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេ ក្រោយថ្ងៃទី៥ ឧសភា
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការឆ្លើយតប Comment ទៅអ្នកប្រើបណ្តាញសង្គមហ្វេសបុកបានលើកឡើងថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេ ក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។ សម្តេចបានលើកឡើងថា ការបិទកន្លងមកគឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង និងសុំឱ្យមានការយោគយល់ដល់ការលំបាករួមរបស់ជាតិ។


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងមកចំនួន១៤ ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ រយៈពេលបិទខ្ទប់នេះ ពលរដ្ឋគ្រប់រូបមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះនោះទេ បើមិនចាំបាច់ តែក៏លើកលែងចំពោះបុគ្គលមួយចំនួន ខណៈអ្នកមិនគោរព ឬបំពាន នឹងអាចរងការពិន័យចន្លោះពី១លានទៅ២០លានរៀល និងអាចជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ។
ដោយសារករណីឆ្លងកូវីដ១៩ នៅតែមានខ្ទង់រយនាក់ ក្នុងមួយថ្ងៃៗ រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងមកនេះបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ