Connect with us

ជីវិតកម្សាន្ដ

ជំនាញ «ប៉ាក់ឌិន និងស្លៀកពាក់» ទទួលបានការចាប់អារម្មណ៍ តាមរយៈវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានសិល្បៈទស្សនីយភាព

បានផុស

នៅ

នាយកដ្ឋានសិល្បៈទស្សនីយភាព កាលពីថ្ងៃសុក្រ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញរយៈពេលខ្លី ស្តីពី «ជំនាញប៉ាក់ឌិន និងស្លៀកពាក់» ជូនដល់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ ជាពិសេសសិល្បករតាមសហគមន៍ ដើម្បីអភិរក្សសិល្បៈនៃការស្លៀកពាក់បែបបុរាណ និងការប៉ាក់ឌិនខ្មែរមិនឱ្យបាត់បង់។ តួយ៉ាង វគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញរយៈពេលខ្លីនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសាធារណជនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអភិរក្ស និងថែរក្សាសិល្បៈនៃការប៉ាក់ឌិន និងការស្លៀកពាក់បែបបុរាណខ្មែរ ដែលជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ជាតិដ៏មានតម្លៃ មិនឱ្យបាត់បង់ទៅតាមការប្រែប្រួលនៃសង្គមសម័យទំនើប។

លើសពីនេះ វគ្គសិក្សានេះក៏បានផ្តល់ឱកាសដល់អ្នកគ្រូដែលជាសិល្បករជំនាន់មុន បានបន្តចំណេះជំនាញដែលមាន ទៅកាន់សិល្បករជំនាន់ក្រោយ ដើម្បីធានាបាននូវការបន្តស្នាដៃ និងការអភិវឌ្ឍវិស័យសិល្បៈសម្តែងឱ្យកាន់តែមានគុណភាព។

ជាមួយគ្នានេះ ការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើជំនាញនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនធនធានមនុស្សប្រកបដោយជំនាញឯកទេសលើវិស័យ «ប៉ាក់ឌិន និងស្លៀកពាក់» ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថា មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពសិល្បករ បង្កើនការយល់ដឹងអំពីតម្លៃនៃសម្លៀកបំពាក់បុរាណប៉ុណ្ណោះទេ តែក៏ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរតទៅអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម