សេដ្ឋកិច្ច
តម្លៃហាងឆេងមាសដាំក្បាលចុះក្រោម ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានដាំក្បាលចុះក្រោម ៥០០០ ដុល្លារ (៤៩៣០) ក្នុងមួយតម្លឹង នៅថ្ងៃព្រហស្បតិ៍ ទី១១ មិថុនា ២០២៦នេះ ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា កម្លាំងនៃការធ្លាក់ចុះខ្លាំង អ្វីដែលកំពុងគាបសង្កត់ទៅលើតម្លៃហាងឆេងមាសនៅពេលនេះ គឺគ្រប់យ៉ាងនៅសហរដ្ឋអាមេរិកគឺល្អព្រមតែម្ដងទី១ លុយដុល្លារអាមេរិកថ្លៃ ទី២ គោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិកក៏បានប្រែប្រួលមួយចំនួនជាមួយធនាគារកណ្ដាលពាក់ព័ន្ធជាមួយនឹងសកម្មភាពមួយចំនួន ដែលមិនមានប្រយោជន៍សម្រាប់គេ។
លោក ឡុង សំណាង យល់ឃើញថា៖«ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែយ៉ាប់យឺន ប៉ុន្តែក៏មានគ្រួសារណាមួយគេកំពុងតែរកលុយបានខ្លាំងមែនទែន គេកំពុងតែរីកចម្រើនខ្លាំងមែនទែន ខណៈសេដ្ឋកិច្ចកំពុងតែតានតឹង អញ្ចឹងប្រហែលជាសកម្មភាពហ្នឹងគេធ្វើបានល្អខ្លាំងមែនទែន»។

បើតាមលោក ឡុង សំណាង តម្លៃមាសអាចនឹងធ្លាក់ចុះទៀត ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធ ឬក៏ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយរឹតតែធ្លាក់ចុះទៀតបើអាមេរិក មិនបានប្រឡូកសង្គ្រាមដោយខ្លួនឯងទេ បែរជាប្រើគោលនយោបាយរបស់ខ្លួនពាក់ព័ន្ធនឹងសង្គ្រាមដោយប្រើតែអ៊ីស្រាអែលក៏បានដែរ វាធ្វើឱ្យសេដ្ឋកិច្ចអាមេរិកអត់ថមថយខ្លាំងទេ អត់ចំណាយខ្លាំងទេ។
គិតត្រឹមម៉ោង ៩ ព្រឹកនេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៩៩ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


