Connect with us

ព័ត៌មានជាតិ

ពលរដ្ឋគួរយល់ដឹង ៦ចំណុចនេះ ដែលសម្គាល់ពីការបោកប្រាស់តាមឌីជីថល

បានផុស

នៅ

ក្នុងយុគសម័យឌីជីថល ការបោកប្រាស់តាមតាមប្រព័ន្ធអនឡាញកំពុងកើតមានកាន់តែច្រើន និងមានល្បិចកិច្ចកលច្រើនបែបយ៉ាង ដែលជាបញ្ហាប្រឈមមួយសម្រាប់អ្នកកំពុងប្រើប្រាស់បច្ចេកវិទ្យា ដូចជានៅលើបណ្តាញសង្គមនានា។ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការខាតបង់ ពលរដ្ឋគួរសម្គាល់ ៦ចំណុចនេះ ដែលអាចជួយកំណត់ និងបង្ការការបោកប្រាស់តាមឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទំព័រហ្វេសប៊ុករបស់ កម្ពុជាឆ្ពោះទៅឌីជីថល-Go Digital Cambodia បានផ្សព្វផ្សាយពីសុវត្ថិភាពឌីជីថល ៦ចំណុច សម្គាល់ការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ ការសម្គាល់ពីការបោកប្រាស់មានដូចជា ទី១.ការបំភាន់ព័ត៌មាន ឬបន្លំឱ្យជឿថាពិតប្រាកដ, ទី២.អ៉ីមែល ឬសារដែលប្លែកមិនមានប្រភពច្បាស់លាស់, ទី៣.ការប្រើប្រាស់ពាក្យបន្ទាន់ ឬមានលក្ខណៈគំរាមកំហែង, ទី៤. ឯកសារដែលធ្វើ ឬភ្ជាប់មកគួរឱ្យសង្ស័យ, ទី៥.ការសន្យាដើម្បីផ្តល់រង្វាន់ ឬឱកាសពិសេសណាមួយ និងទី៦ គឺការស្នើសុំព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន។

ជាមួយគ្នានេះ កម្ពុជាឆ្ពោះទៅឌីជីថល-Go Digital Cambodia ក៏បានផ្សព្វផ្សាយពីការការពារពីការបោកប្រាស់តាមអនឡាញ (Online Scam) ៥ចំណុចដូចគ្នា ដើម្បីឱ្យពលរដ្ឋស្វែងយល់ឱ្យកាន់តែច្បាស់ និងប្រុងប្រយ័ត្នមុននឹងចុចលើដំណភ្ជាប់ណាមួយ។ គន្លឹះទី១ ដើម្បីការពារ គឺគិតមុននឹងចុចដំណភ្ជាប់ (Link) ព្រោះថា ដំណភ្ជាប់មិនស្គាល់អាចនាំទៅកាន់គេហទំព័រក្លែងក្លាយដើម្បីលួចព័ត៌មានរបស់អ្នកប្រើប្រាស់។ ទី២ ប្រុងប្រយ័ត្នចំពោះអ៊ីមែលបោកប្រាស់ គឺត្រូវពិនិត្យអសយដ្ឋានអ្នកផ្ញើ និងកុំបញ្ចូលព័ត៌មានសំខាន់ៗក្នុងអ៉ីមែលមិនទុកចិត្ត។ ទី៣ ប្រយ័ត្នចំពោះការផ្ញើសារ SMS បោកប្រាស់ កុំចុចដំណភ្ជាប់ (Link) ក្នុងសារ SMS មិនស្គាល់ព្រោះអាចបញ្ជូនអ្នកទៅកាន់គេហទំព័រក្លែងក្លាយ។

ចំពោះគន្លឹះទី៤ ដើម្បីការពារ គឺកុំចុចដំណភ្ជាប់ (Link) ក្នុងប្រអប់មតិយោបល់ ព្រោះដំណភ្ជាប់ក្នុងប្រអប់មតិយោបល់ អាចមានមេរោគ ឬការបោកប្រាស់។ ចំណុចទី៥ គឺត្រូវប្រុងប្រយ័ត្នចំពោះការចែករង្វាន់ក្លែងក្លាយ ព្រោះថា ការផ្តល់រង្វន់តាមអនឡាញដែលមិនមានប្រភពច្បាស់លាស់ អាចបោកប្រាស់យកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងងាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម