Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ចុះឆែកឃ្លាំងសាច់បង្កក ៤កន្លែង ក្រោយមានការសង្ស័យរឿងនាំចូលពីថៃ

បានផុស

នៅ

អាជ្ញាធរខណ្ឌសែនសុខ ចុះឆែរឆេរឃ្លាំងចំនួន ០៤ទីតាំងផ្សេងៗគ្នា ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ មិនបានរកឃើញទំនិញនាំចូលពីប្រទេសថៃនោះឡើយ។ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) ការិយាល័យគយ និង រដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៤ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជំនាញពាក់ព័ន្ធ បានអោយដឹងថា កម្លាំងជំនាញបានចុះត្រួតពិនិត្យឃ្លាំងបង្កកសាច់ចំនួន ០៤ទីតាំង ក្នុងនោះរួមមាន ទីតាំងទី១ សហគ្រាស ធីអិល អ៊ែរ អិចប្រេស ឯ.ក ស្ថិតនៅដីឡូត៍លេខ៤០៤ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ទំនិញមានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចិន , ទីតាំងទី២ ឃ្លាំងស្តុក និងចែកចាយគ្រឿងឧបភោគ-បរិភោគ លីហ្វ៊ូដ សឺវីស ស្ថិតនៅក្បាលដីលេខ១៨០០ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ១៥ រួមមាន៖ ចិន ហូឡង់ អ៊ីតាលី ម៉ាឡេស៊ី ប្រេស៊ីល ប៉ូឡូញ សហរដ្ឋអាមេរិច ឥណ្ឌា អូស្ត្រាលី ប៊ែលហ្ស៊ិក អាល្លឺម៉ង់ សាយប្រឹស វៀតណាម កូរ៉េខាងត្បូង និងដាណឺម៉ាក ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ ,

ទីតាំងទី៣ ឃ្លាំងស្តុក និងវេចខ្ចប់សាច់ យីហោ “BETAGRO” ស្ថិតនៅភូមិចុងថ្នល់ខាងកើត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា  ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាខេត្តក្នុងស្រុក , ទីតាំងទី៤ ឃ្លាំងស្តុក និងចែកចាយសាច់ យីហោ អេច- អេចអិលជេអេហ្វ (ខេមបូឌា) ហ៊្វូដ ឯ.ក ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាទីតាំងមួយចំនួនក្នុងស្រុក

ក្រោយពីត្រួតពិនិត្យជាក់ស្ដែងឃើញថា ឃ្លាំងទាំង០៤ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ ។

គួររំលឹកផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ អាជ្ញាធរទាំង ១៤ខណ្ឌ បន្តយ៉ាងមមាញឹក ក្នុងការចុះឆែកឆេរតាម ទីតាំងឃ្លាំងស្តុកសាច់បង្កកទាំងអស់ ដើម្បីបង្ការការពារសុខភាពជូនប្រជាពលរដ្ឋ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម