សេដ្ឋកិច្ច
ផាសអ៊ែប អិចប្រេស (PassApp Express) សេវាកម្មដឹកជញ្ជូនរហ័សថ្មី កក់ភ្លាម ដឹកភ្លាម តម្លៃសមរម្យ
ក្នុងយុគសម័យឌីជីថលនេះ ខណៈពេលដែលការលក់អនឡាញ និងសេវាកម្មដឹកជញ្ជូនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ភាពរហ័ស ទាន់ពេល និងងាយស្រួល បានក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកលក់អនឡាញ អាជីវកម្ម និងអ្នកដែលត្រូវការផ្ញើទំនិញជាប្រចាំថ្ងៃ ដើម្បីសម្រួលការរស់នៅ និងការធ្វើអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក មានមោទនភាពក្នុងការដាក់បង្ហាញសេវាកម្មថ្មី “ផាសអ៊ែប អិចប្រេស (PassApp Express)“ ដែលជាសេវាកម្មដឹកជញ្ជូនរហ័ស កក់ភ្លាម ដឹកភ្លាម ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ជាមួយតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់រូបក្នុងការផ្ញើអីវ៉ាន់ ឯកសារ និងទំនិញផ្សេងៗ។

ផាសអ៊ែប អិចប្រេស ផ្តល់ជូនជម្រើសដឹកជញ្ជូនទាំងម៉ូតូ និងកង់បីផាសអ៊ែប ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់មិនថាជាការផ្ញើឯកសារ ទំនិញ ឬអីវ៉ាន់ប្រចាំថ្ងៃនោះទេ ។ តាមរយៈកម្មវិធី ផាសអ៊ែប (PassApp) អ្នកប្រើប្រាស់អាចកក់សេវាកម្មបានយ៉ាងងាយស្រួល ដោយគ្រាន់តែបញ្ជាក់ព័ត៌មានអ្នកផ្ញើ និងអ្នកទទួល។


ជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ ផាសអ៊ែប អិចប្រេស អ្នកប្រើប្រាស់ងាយស្រួលតាមដានអីវ៉ាន់ អំឡុងពេលដឹកជញ្ជូនបានគ្រប់ពេលវេលា (Real-Time Tracking) ដែលជួយបង្កើនទំនុកចិត្ត សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
*តំណទៅកាន់វីដេអូណែនាំអំពីរបៀបក្នុងការកក់ផាសអ៊ែប អិចប្រេស៖ https://youtube.com/shorts/wX6uBzfBpQE?si=PkkDq5hYAtUq5a2U
លើសពីនេះ សម្រាប់អតិថិជនថ្មី ផាសអ៊ែប អិចប្រេស ក៏មានការផ្តល់ជូនប្រូម៉ូសិនពិសេសរហូតដល់ 80% ដោយប្រើកូដ “EXPRESS4U” ដើម្បីអោយអ្នកប្រើប្រាស់អាចសាកល្បងសេវាកម្មថ្មីនេះបានកាន់តែងាយស្រួល និងសន្សំសំចៃ ។

ក្នុងនាមជាក្រុមហ៊ុនកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេនៅកម្ពុជា ផាសអ៊ែប (PassApp) បន្តអភិវឌ្ឍសេវាកម្មថ្មីៗ ដើម្បីផ្តល់ដំណោះស្រាយបែបឌីជីថលដ៏ឆ្លាតវៃ និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុនតែងតែផ្តោតសំខាន់លើសុវត្ថិភាព ភាពរហ័ស និងបទពិសោធន៍ល្អសម្រាប់អតិថិជនគ្រប់រូប។
ផាសអ៊ែប អិចប្រេស — កក់ភ្លាម ដឹកភ្លាម តម្លៃសមរម្យ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


