ព័ត៌មានជាតិ
UNAIDSលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកពីភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) លោក Eamonn Murphy បានសម្ដែងនូវការអបអរសាទរដល់កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ដែលឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។

គោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ គឺមានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប។

នាយកប្រចាំតំបន់នៃ UNAIDS គូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុងពិភពលោក និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះយ៉ាងត្រចះត្រចង់ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ ទៅកាន់បណ្ដាប្រទេសក្នុងពិភពលោក។

នាយកប្រចាំតំបន់នៃ UNAIDS ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម និងគូសបញ្ជាក់ថា UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា នៅក្នុងវិស័យសុខាភិបាល ជាពិសេស គឺការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះ។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិនៅក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រចាំតំបន់ថា ទាំងរាជរដ្ឋាភិបាលអាណត្តិមុនៗរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ, រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈការលេីកកម្ពស់សុខភាព, ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការរីកចម្រើនរបស់ប្រទេសជាតិ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វេីឱ្យកាន់តែប្រសេីរឡេីងមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
ព្រមជាមួយគ្នានេះ, សម្ដេចធិបតីបានបន្ថែមថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រេីនក្នុងវិស័យសុខាភិបាលក្តី, កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច។
មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកឱ្យUNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយអង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ បន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


