Connect with us

សេដ្ឋកិច្ច

តម្លៃ​ហាងឆេង​មាស​ហក់​ឡើង​ដល់ជាង​ ៥២០០ ​ដុល្លារ មួយ​តម្លឹង ​នៅចំពេល​អាមេរិក-អ៊ីរ៉ង់​ ឈាន​ដល់​​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​

បានផុស

នៅ

តម្លៃហាងឆេងមាសបានហក់ឡើងឡើងវិញដល់ជាង​ ៥២០០ ​ដុល្លារ ​ក្នុងមួយតម្លឹង ​បន្ទាប់ពី​សហរដ្ឋ​អា​មេរិក ​និងអ៊ីរ៉ង់​ឈានដល់កិច្ចព្រមព្រៀងសន្តិភាព​បញ្ចប់សង្រ្គាម ដែល​អូស​បន្លាយ​ពេល​ជិត ៤ ​ខែ​មក​ហើយ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃចន្ទ ទី ១៥ មិថុនា ២០២៦ នេះថា​ កម្រិត​នៃ​ការ​កើន​ឡើងនៃតម្លៃហាងឆេងមាស​នឹង​ទៅ​តាម​ដំណាក់កាល។

​លោក ឡុង សំណាង ​យល់ឃើញថា៖ «ក្នុងស្ថានភាពនេះ ​សេដ្ឋកិច្ចអាមេរិកល្អច្រើន​ពាក់ព័ន្ធនឹង​កំណើន​ការងារ ​ចំណូលមធ្យម​ក្នុងមួយម៉ោង ​ពាក់ព័ន្ធជាមួយ​នឹងអត្រា​អ្នកអត់មានការងារធ្វើ ឬក៏ព័ត៌​មាន​ទំនិញផ្សេងៗសុទ្ធតែ​ល្អៗច្រើន ព័ត៌មានល្អៗទាំងអស់ហ្នឹង វារុញច្រានឱ្យប្រាក់ដុល្លារល្អ ពេល​ដែលដុល្លារល្អតម្លៃហាង​ឆេងមាស នឹងមានការធ្លាក់ចុះ អញ្ចឹងហើយវាអត់ទាន់អាចឡើងទៅដល់ ៦ ពាន់ ឬ ៥ ពាន់ក្រាស់ ក្នុងពេលឆាប់ៗទេ ​វាទៅតាមដំណាក់កាល»។​

​លោក ឡុង សំណាង ​បន្ថែមថា ​កម្រិត​នៃការកើនឡើង​ច្រើន ​ប្រសិនបើ​បញ្ចប់​សង្គ្រាម​អាមេរិក-អ៊ីរ៉ង់​ ដែល​អាច​​នឹង​កើន​ឡើង​ដល់​ ៥៥០០ ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ក្នុង​ដំណាក់​កាល​នេះ។

​គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៥ មិថុនា ២០២៦ តម្លៃហាងឆេងមាសតាមបណ្ដាហាង​នានាក្នុងរាជ​ធានីភ្នំពេញ​ លក់ចេញ ​៥២១ ដុល្លារ ក្នុងមួយតម្លឹង៕​​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម