កីឡា
សិស្សប្អូន សួន ចាន់ណារ៉ូ ម្នាក់នេះអនាគតអាចនឹងល្បីមិនចាញ់រៀមច្បងឡើយកម្ពស់ក៏ខ្ពស់ទម្រង់លេងក៏ល្អ
យុវជន គុជ រស្មី នៅក្លឹបស្នងការខេត្តស្វាយរៀង និងត្រូវជាសិស្សប្អូន សួន ចាន់ណារ៉ូ ទើបហ្វឹកហាត់បាល់ទះបានត្រឹម ២ឆ្នាំនោះទេ ប៉ុន្តែសមត្ថភាព បច្ចេកទេសលេងមិនធម្មតាទើបជួយសកលវិទ្យាល័យស្វាយរៀងឲ្យឈ្នះមេដាយមាស ខណៈពេលអនាគតអាចនឹងល្បីមិនចាញ់រៀមច្បងឡើយ។

កីឡាករ គុជ រស្មី
កីឡាករ គុជ រស្មី បានឲ្យដឹងថា នេះជាលើកទី១ ដែលរូបគេបានពាក់មេដាយមាស និងជាលើកដំបូងដូចគ្នាដែលបានចូលរួមការប្រកួតក្នុងរយៈពេល ២ឆ្នាំដែលចូលរួមហ្វឹកហាត់បាល់ទះមកនេះ។ ដោយសារតែការហ្វឹកហាត់បានល្អ និងមានរយៈពេលយូរដែរហើយនោះធ្វើឲ្យរូបគេមិនមានការភ័យអ្វីទេអំឡុងការប្រកួត។

គុជ រស្មី ពេលប្រកួតផ្ដាច់ព្រ័ត្រ
យុវជនវ័យ ១៨ឆ្នាំរូបនេះបន្ថែមទៀតថា ខ្លួនជាកីឡាករនៅក្លឹបបាល់ទះស្នងការខេត្តស្វាយរៀង និងបានហ្វឹកហាត់រយៈពេល ២ឆ្នាំមកហើយ។ រូបគេបានហ្វឹកហាត់ជាមួយរៀមច្បង សួន ចាន់ណារ៉ូ ប្រហែលជិតមួយឆ្នាំផងដែរ និងបានរៀនបច្ចេកទេសល្អៗជាច្រើន។
ដៃប៉ះខាងលើបង្ហើបពីក្ដីស្រមៃក្នុងអាជីពបាល់ទះនេះថា នៅថ្ងៃអនាគតចង់លេងឲ្យឈុតធំស្នងការខេត្តស្វាយរៀង និងចង់ជាប់ជាកីឡាករជម្រើសជាតិកម្ពុជាប្រសិនបើអាចធ្វើបាន។ រូបគេស្រឡាញ់ និងតែងតែហាត់រៀនបច្ចេកទេសតាមរៀមច្បង សួន ចាន់ណារ៉ូ នាពេលកន្លងមក។

កីឡាករ គុជ រស្មី
បញ្ជាក់ដែរថា គុជ រស្មី ទើបតែដណ្ដើមបានមេដាយមាស ១គ្រឿងជូនសកលវិទ្យាល័យស្វាយរៀង បន្ទាប់ពីយកឈ្នះលើសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅវគ្គផ្ដាច់ព្រ័ត្រកីឡាឧត្តមសិក្សា ឆ្នាំ២០២៦។ រូបគេជាទើបតែអាយុ ១៨ឆ្នាំប៉ុណ្ណោះ តែមានកម្ពស់ដល់ទៅ ១.៨៧ Cm ទៅហើយ។ កូនអ្នកស្វាយរៀងរូបនេះមានសមត្ថភាពល្អមែនតាមរយៈការបោះបាល់ច្បាស់ៗឲ្យស្មាត់ និងមានភាពឆ្លាតវៃ ចេះបត់បែនគ្រប់ស្ថានការណ៍ប្រកួតតែម្ដងនៅក្នុងការប្រកួតកីឡាឧត្តមសិក្សានេះ៕

សកលវិទ្យាល័យស្វាយរៀងពេលឈ្នះមេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


