ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបញ្ចេញលុយបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមលក្ខខណ្ឌចរចាសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានចេញផ្សាយថា នៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចមួយ ដែលចែងយ៉ាងច្បាស់លាស់អំពីការបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុកកន្លងមក។

យោងតាមរបាយការណ៍ដដែល ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកសារនៃកិច្ចព្រមព្រៀងនោះ តម្រូវឱ្យមានការបញ្ចេញប្រាក់ដែលត្រូវបានបង្កកទុករបស់អ៊ីរ៉ង់ចំនួន ២៤ពាន់លានដុល្លារ មកវិញជាបណ្តើរៗ ក្នុងអំឡុងពេលចរចា ៦០ថ្ងៃ បន្ទាប់ពីអនុស្សរណៈចូលជាធរមាន។ អ្វីដែលរឹតតែពិសេសនោះ គឺសាច់ប្រាក់ចំនួនពាក់កណ្តាល ពោលគឺប្រហែល ១២ពាន់លានដុល្លារ នឹងត្រូវប្រគល់ឱ្យអ៊ីរ៉ង់ភ្លាមៗ មុនពេលដំណើរការចរចាផ្លូវការចាប់ផ្តើម។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ ខ្លឹមសារនៃអនុស្សរណៈដែលមាន ១៤ចំណុចនេះ មិនទាន់ត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងតេហេរ៉ង់ ចេញមុខប្រកាសទទួលស្គាល់ជាផ្លូវការនៅឡើយទេ។
គួររំលឹកថា ក្រោយផ្ទុះសង្គ្រាមជិត៤ខែ អាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដែលពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃសុក្រ សប្ដាហ៍នេះ ក្នុងប្រទេសស្វីស។ ទន្ទឹមនោះ ប្រទេសមហាអំណាចអឺរ៉ុបទាំង៤ ឬហៅកាត់ថា E4 ដែលរួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ក៏បានចេញមុខប្រកាសដែរថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសអ៊ីរ៉ង់វិញ ខណៈបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នឹងត្រូវដោះស្រាយនៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


